មោទនៈភាពជាតិ! ចាន់ ចេសា ​យក​បាន​មេដាយ​មាស​២​គ្រឿង​ទៀត​ឱ្យ​កម្ពុជា

កីឡា​ការិនី ចាន់ ចេសា ​ទទួល​បាន​មេដាយ​មាស​២​គ្រឿង​ទៀត ​ជូន​កម្ពុជា​ ក្នុង​ការ​ប្រកួត​ SJJIF World Jiu-Jitsu Championship ​ ដើម្បី​បង្ហាញ​ទង់ជាតិ​លើ​ឆាក​អន្តរជាតិ​។

អត្តពលិក​ជម្រើសជាតិ​កម្ពុជា ​ខាន់ ចេសា ​​កំពុង​បន្ត​បង្ហាញ​ភាព​ខ្លាំងក្លា​របស់​កម្ពុជា​ ទៅ​កាន់​​ពិភព​លោក ដោយ​យក​បាន​មេដាយ​មាស​ដល់​ទៅ​២​គ្រឿង។ ស្រប​ពេល​នេះ ​គឺ​ជា​មេដាយ​មាស​ថ្មី​មួយ​ទៀត​សម្រាប់​នាង ​លើ​ឆាក​អន្តរជាតិ ​ក្រោយ​ពី​យក​បាន​មេដាស​មាស​សឹង​រាប់​មិន​អស់ ​ចាប់​​តាំង​ពី​ប្រឡូក​ក្នុង​កីឡាករ​ជូជីតស៊ូ ​មក។

Jessa Khan កើត​នៅ​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០១​​ នៅ​តំបន់​ Corpus Christi រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក។ នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​ដែល​មាន​ឪពុក​ឈ្មោះ​ Peter El Khan ដែល​ជន​ជាតិ​ខ្មែរ​កើត​នៅ​រាជ​ធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ​ April Marie Khan ជន​ជាតិ​​អេស្ប៉ាញ។

ចាន់ ចេសាក៏ធ្លាប់ដណ្ដើមបានមេដាយមាស ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី៕

%d bloggers like this: