អាណិតណាស់! បុរសម្នាក់ជាងសំណង់ឡើងបូកជញ្ជាំងផ្ទះឆ្លងចរន្តអគ្គិសនីពីខ្សែកាបឆ ក់បណ្ដាលអោយ

ភ្នំពេញ៖ បុរសម្នាក់ឡើងបូកជញ្ជាំងផ្ទះដែលធ្វើនៅពីក្រោមខ្សែកាបកំពុងមានភ្លើងដោយដៃមានកាន់ម៉ែត្រ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆ ក់រ ងរបួ សធ្ង ន់ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសួគ៌ា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៣នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរ ងគ្រោះ ភេទប្រុស មានអាយុ២៩ឆ្នាំ ស្នាក់នៅភូមិខាងលើ បានឡើងទៅបូកជញ្ជាំងផ្ទះ ដែលធ្វើនៅពីក្រោមខ្សែកាប ដែលកំពុងមានភ្លើង ហើយពេលនោះជនរងគ្រោះកាន់ម៉ែត្រគា ក៏ទៅប៉ះនឹងខ្សែកាប បណ្ដាលឲ្យឆ្លងចរន្តឆ ក់ជនរ ងគ្រោះ រ ងរបួ សធ្ង ន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ាតែម្តង៕