អាសូរណាស់! ឡានបត់ស្តាំបុ កជាមួួយម៉ូតូមួយគ្រឿង បណ្តាលអោយស្លា ប់ម្នាក់និងរបួ សធ្ងន់ម្នាក់ ព្រោះតែ…

កណ្តាល៖ ឡានមួយគ្រឿងបានបត់ស្តាំខ្វះការប្រុងប្រយ័ត្ន ធ្វើអោយបុ កម៉ូតូមួយគ្រឿងបណ្តាលអោយស្លា ប់ម្នាក់និងរបួ សធ្ង ន់ម្នាក់។ ទោះបីយ៉ាងណា ជ នបង្ក ត្រូវបានសមត្ថកិ ច្ចចា ប់ខ្លួន ភ្លាមៗផងដែរ។

ហេតុការ ណ៍គ្រោះ ថ្នាក់ចរាច រណ៍នេះ កើតឡើងពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង១២៖១០នាទី នៅចំណុចភ្លើងស្តុបព្រែកហូរ,លើផ្លូវជាតិលេខ២,ភូមិតាក្តុលត្បូង,សង្កាត់តាក្ដុល,ក្រុងតាខ្មៅ,ខេត្តកណ្ដាល។

សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេ តុមានរថយន្តមួយគ្រឿងម៉ាកRHINO,ពណ៌ស,ពាក់ផ្លាកលេខ,ភ្នំពេញ3A-4901អ្នកបើករថយន្តឈ្មោះអឿន សំអុល ,ភេទប្រុស,អាយុ៣៧ឆ្នាំ មានទីលំនៅ,ភូមិតារាជ,ឃុំត្នោត,ស្រុកញ្រ្ជៀច,ខេត្តព្រៃវែង បើកក្នុងទិសដៅពីជើងទៅត្បូងរួចបត់ស្ដាំ ក៏បានបុ កជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA CUB,ពណ៌ទឹកប៊ិច,គ្មានផ្លាកលេខ មិនពា ក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ

អ្នកបើកម៉ូតូឈ្មោះវ៉ាន់ មុន្នី,ភេទប្រុស,អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច,សង្កាត់,ព្រែកហូរ,ក្រុងតាខ្មៅ,ខេត្តកណ្ដាល ស្លា ប់ភ្លាមៗនៅកន្លែងហេ តុ និងអ្នករួមដំណើរពីក្រោយឈ្មោះសុខ ឧស្សា ,ភេទស្រី,អាយុ២៣ឆ្នាំ មានទីលំនៅភូមិ,សង្កាត់ខាងលើ រងរបួ សបា ក់ជើងខាងឆ្វេងត្រូវបានរថយន្តស ង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាលដឹកយកទៅ ស ង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។

សមត្ថកិ ច្ចបន្តថា ចំពោះមធ្យោបាយដែលពា ក់ព័ន្ធ សមត្ថកិ ច្ចបានយកមករក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបា លក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។ ចំពោះមូលហេ តុនៃគ្រោះ ថ្នាក់ចរាច រណ៍នេះ គឺបណ្តាលមកពីអ្នកបើករថយន្តបើកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន៕