ឃា ត់ខ្លួនបានហើយ​!! ឪពុកចិត្តព្រៃផ្សៃប្រើអំ ពើហិ ង្សាលើកូនស្រីដូចស ត្វតិរ ច្ឆាន នៅខេត្តស្វាយរៀង…

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០នេះ សមត្ថកិ ច្ចបានឃា ត់ខ្លួនឪពុកដែលប្រើអំ ពើហិ ង្សាលើកូនស្រីដូចស ត្វតិរ ច្ឆាន នៅសង្កាត់ច្រកម្ទេស,ក្រុងបាវិត,ខេត្តស្វាយរៀងបានហើយ នៅចំណុចរោងចក្រស៊ីកូ,ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន។ ពេលនេះសមត្ថកិ ច្ចកំពុងប ញ្ជូនជ នសង្ស័ យទៅអធិការដ្ឋាននគរបា លក្រុងបាវិត ដើម្បីធ្វើការសា កសួរ។

គួររំលឹកថា៖ ហ្វេសប៊ុកមួយឈ្មោះ(Bee Nang Sad)បានបង្ហោះនៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០នេះ ថាខ្ញុំសូមអោយខាងច្បា ប់ជួយរកយុត្តិ ធម៌អោយប្អូនស្រីខ្ញុំផងចុះ។ ព្រោះឪពុកក្មេងស្រីនេះ បានប ង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។ មកពីផឹ កស៊ីម្តងៗតែងរករឿងប្រពន្ធវា យធ្វើបា បប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។

ឥឡូវនេះធ្វើបា បប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួ ចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បា ប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង។