Update៖ ករណីឪពុកបានប្រើហិ ង្សាលើកូនស្រីដូចស ត្វតិ រច្ឆាន នៅខេត្តស្វាយរៀង ពេលនេះសមត្ថកិ ច្ចបានចុះទៅដល់កន្លែងកើតហេ តុហើយ…

ស្វាយរៀង៖ ថ្ងៃទី២០កញ្ញា២០២០មានការភ្ញាក់ផ្អើលលើបណ្ដាញទំនាក់ទំនងសង្គម ដោយឪពុកបានប្រើហិ ង្សាលើកូនស្រីដូចស ត្វតិ រច្ឆាន នៅខេត្តស្វាយរៀង ។ ដោយមានគណនីហ្វេសប៊ុកឈ្មោះ«Bee Nang Sad»បានរៀបរាប់ថា៖ ខ្ញុំសូមអោយខាងច្បា ប់ជួយរកយុ ត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ។ ព្រោះឪពុកក្មេងស្រីនេះ បានប ង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។

មកពីផឹ កស៊ីម្តងៗតែងរករឿងប្រពន្ធវា យធ្វើបា បប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពី គ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបា បប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បា ប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំ ពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ស្នងការនគរបា លខេត្តស្វាយរៀង បានប ញ្ជាឱ្យកម្លាំ ងជំនាញធ្វើអន្តរាគ មន៍បន្ទាន់ចុះដល់កន្លែងកើតហេ តុនាថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០២០វេលាម៉ោង២២:០០នាទីយប់។

លោកអែម សុវណ្ណារិទ្ធអធិការនគរបា លក្រុងបាវិត បានឲ្យដឹងថាករណីនេះ កើតឡើងនៅក្រុងបាវិត,ខេត្តស្វាយរៀង កាលពីសប្តាហ៍មុនដែលពេលនេះកម្លាំ ងប៉ុស្តិ៍នគរបា លច្រកម្ទេសកំពុងធ្វើការសួរនាំ និងកសាងសំ ណុំរឿងដើម្បីចាត់ការតាមនី តិវិធី។