សង្វេគណាស់! បុរសជាមេការសំណង់ម្នាក់បាន ស្លា ប់ពេលបញ្ជូនទៅមន្ទីពេទ្យដោយសារតែ…

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចផ្ទះកំពុង(សង់ថ្មី)ស្ថិតក្នុងភូមិផ្សារឆ្នាំង,សង្កាត់ផ្សារឆ្នាំង,ខេត្តកំពង់ឆ្នាំង ជនរ ងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ យ័ន យ៉ីម ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាមេការសំណង់និងមានទីលំនៅក្នុងភូមិទី៧,សង្កាត់ខ្សាម,ខេត្តកំពង់ឆ្នាំង។ នៅមុនពេលកើតហេតុជនរ ងគ្រោះ បានឡើងធ្វើដំបូលផ្ទះនិងតអំពូលភ្លើងនៅលើពិដានផ្ទះជាន់ខាងលើកំពស់០៦ម៉ែត្រ ដោយមានការធ្វេសប្រហែសបណ្ដាលអោយខ្សែភ្លើងឆ ក់រួចក៏ធ្លាក់មកក្រោមផងដែរ។

ក្រោយការឆ ក់មនុស្សធ្លាក់ពីលើដំបូលផ្ទះហើយត្រូវបានដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសល់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យជនរ ងគ្រោះ បាន ស្លា ប់បាត់ បង់ជីវិតបាត់ទៅហើយ ក៏ត្រូវបានដឹកត្រឡប់យកមកដម្កល់នៅលំនៅដ្ឋានវិញផងដែរ កម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុនិង សា កស ពជនរ ងគ្រោះ គឺពិតជាបាន ស្លា ប់ដោយសារឆ ក់ខ្សែភ្លើងពិតប្រាកដមែននិងបានប្រគល់ ស ពជូនសាច់ញាតិដើម្បីរៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណីផងដែរ៕