ភ្ញៀវទេសចរជាង១០០០នាក់ដែលជាប់នៅតាមកោះរ៉ុងនិងកោះសង្សារ ត្រូវបានសមត្ថកិច្ចដឹកយកមកដីគោកវិញហើយ ដោយសារតែ…

កម្លាំងនគរបា​​ លទេសចរណ៍និងនគរបា​ លជើងទឹកសហការជាមួយក្រុមហ៊ុនទូកឯកជនទៅយកភ្ញៀវទាំងអស់ដែលជាប់តាមកោះរ៉ុងនិងកោះសង្សារមកដីគោកវិញ។

នៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០​ កម្លាំងនគរបា​ លខេត្តព្រះសីហនុបានសហការជាមួយក្រុមហ៊ុនទូកឯកជនចេញទៅយកភ្ញៀវដែលជាប់តាមកោះរ៉ុង និងកោះសង្សារចំនួន១០៩២នាក់មកដីគោក។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបា​ លខេត្តព្រះសីហនុបានអោយដឹងថាដោយសារបញ្ហាអាកាសធាតុប្រទេសកម្ពុជាយើងរងឥទ្ធិពលព្យុះឈ្មោះថានូល។

លោកឧត្តមសេនីយ៍ទោ បានប្តថាដោយសារមានភ្លៀងនិងខ្យល់ខ្លាំងទើបមិនអាចអោយភ្ញៀវជាតិនិងអន្តរជាតិឡើងមកដីគោកបាន។លោកស្នងការបន្ថែមថាដោយមានការណែនាំពីឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុបានទាក់ទងទៅក្រសួងធន់ធានទឹក និងឧត្តុនិយមថា អាកាសធាតុល្អប្រសើរចន្លោះពីម៉ោង១០ដល់ម៉ោង១រសៀល។ហេតុដូច្នេះទើបកម្លាំងនគរបា​​ លទេសចរណ៍និងនគរបា លជើងទឹកសហការជាមួយក្រុមហ៊ុនទូកឯកជនទៅយកភ្ញៀវទាំងអស់មកដីគោកវិញ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបញ្ជាក់ថាកម្លាំងនគរបា​ លយេីងបានជិះទូកអមទូកដឹកភ្ញៀវទូកដឹកភ្ញៀវមិនអោយលេីសចំណុះមានអាវពោងត្រឹមត្រូវនិងមានការយកចិត្តទុកដាក់ពីលោកអភិបាលក្រុងកោះរ៉ុងថែមទៀតផង៕