ឃា ត់ខ្លួនក្តឹបចោ រ ប្រុសស្រីពីនាក់ គាស់ធុងទឹកកលួ ចយកភេសជ្ជ:ពីក្នុងធុងទឹកកក ដើម្បីរកទៅ…

សៀមរាប៖ កម្លាំ ងនគរបា លបុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវនៃអធិការដ្ឋាននគរបា លក្រុងសៀមរាប សហកា រណ៍ជាមួយកម្លាំ ងគរបា លការិយាល័យអន្តរា គមន៍ខេត្តសៀមរាប បានធ្វើការឃា ត់ខ្លួនជ នសង្ស័ យក្នុងប ទល្មើ សជាក់ស្ដែងចំនួន០២នាក់ កាលពីវេលាម៉ោង០៣:០០នាទីទៀបភ្លឺថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០កន្លងទៅ

បន្ទាប់ពីពួកគេបានធ្វើសកម្មភា ពយកកូន កាំ បិ ត ចិតបន្លែ ចៀរធុងទឹកក(កន្លែងសំរាប់ចា ក់សោរ) លួ ចយកភេសជ្ជ:ពីក្នុងធុងទឹកកក នៅចំណុចតូបលក់ដូរ០១កន្លែង,ស្ថិតនៅភូមិខ្នារ,សង្កាត់ជ្រាវ,ក្រុងសៀមរាប របស់ជ នរ ងគ្រោះ ឈ្មោះប៉ោ សុខណេង,ភេទស្រី,អាយុ៣៣ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាបហួយ។

បន្ទាប់ពីធ្វើសកម្មភា ពលួ ចបាន ហើយជ នសង្ស័ យបានយកភេសជ្ជៈទាំងនោះ ដាក់ចូលក្នុងការ៉ុងហើយដឹកតាមកង់ទៅរកជួបប ក្ខពួកគេចំនួន០២នាក់ទៀតដើម្បីលក់ តែត្រូវបានកម្លាំ ងនគរបា លយើង ដែលល្បាតហើយប្រទះឃើញក៏នាំខ្លួ នមកធ្វើការសាកសួរ។

ជ នសង្ស័ យទី១-ឈ្មោះទូច ញាញ់,ភេទស្រី,អាយុ១៩ឆ្នាំ,មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមមណ្ឌល៣,សង្កាត់ស្លក្រាម,ក្រុង-ខេត្តសៀមរាប។ ជ នសង្ស័ យទី២-ឈ្មោះសឿន ភារិន,ភេទប្រុស,អាយុ១៤ឆ្នាំ,មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមិមណ្ឌល៣,សង្កាត់ស្លក្រាម,ក្រុង-សៀមរាប។ ជ នសង្ស័ យទាំង០២នាក់ បានឆ្លើយសា រភាពថាពិតជាបានធ្វើសក ម្មភាព ដូចខាងលើមែន។

វត្ថុ តាងដកហូតបានរួមមាន ភេសជ្ជៈខារ៉ាប៉ាវចំនួន២០កំប៉ុង,ទឹកក្រូចIZEចំនួន០៧ដប,បាកាសចំនួន០៧កំប៉ុង,គោជល់ចំនួន០៥កំប៉ុង,ស្រា បៀរហ្គែនស្បឺតចំនួន១៥កំប៉ុង,កូន កាំ បិ តចំនួន០២,កង់ចំនួន០២គ្រឿង និងកូនកន្ត្រៃចំនួន០១ផងដែរ។

បច្ចុប្បន្នជ នសង្ស័ យនិងវត្ថុ តាងត្រូវបាន កម្លាំ ងនគរបា លផ្នែកព្រហ្មទ ណ្ឌនៃអធិការដ្ឋាននគរបា លក្រុងសៀមរាប កសាងសំ ណុំរឿងបញ្ជូ នទៅតុលា ការដើម្បីចា ត់ការតាមនិ តិវិធីនៃច្បា ប់៕