រន្ធត់ណាស់!​​​ មានករណីគ្រោះ ថ្នាក់ចរាច រណ៍មួយបានកើតឡើង បណ្ដាលឲ្យមនុស្សស្លា​ ប់នឹងរបួ​ សជាច្រើនអ្នក…(មានវីដេអូ)

បន្ទាយមានជ័យ: មនុស្សយ៉ាងតិច១២នាក់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យដើម្បីស ង្គ្រោះបន្ទាន់ និងម្នាក់ទៀតបានស្លា ប់នៅនឹងកន្លែង ខណ:រថយន្តដឹកជ្រូកខ្នាតយក្សមួយគ្រឿងជួបឧ បទ្ទវហេតុគ្រោះ ថ្នា ក់ធ្លាក់ពីលើស្ពាន។ហេតុកា រណ៍គ្រោះ ថ្នា ក់នេះកើតឡើងនៅវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០លើកំណាត់ផ្លូវជាតិ៥៨,ចំណុចស្ពានលេខ៤,ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ក្នុងភូមិប្រាសាទ ,ឃុំអូរបីជាន់,ស្រុកអូរជ្រៅ,ខេត្តបន្ទាយមានជ័យ។

យោងតាមសម្តីអ្នកឃើញហេតុកា រណ៍បាននិយាយថានៅមុនកើតហេ តុគេបានឃើញរថយន្តធុនយក្សមួយគ្រឿងខាងលើបើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតមកដល់ចំនុចកើតហេ តុរថយន្តបានរេទៅបុ កនិងជញ្ជាំងបង្កាន់ដៃស្ពាន រថយន្តបានបុ កផ្ទុ បខ្លាំងហើយធ្លាក់ពីលើស្ពានទៅខាងក្រោមបណ្តាលអោយអ្នកជិះលើរថយន្តផ្លោងធ្លា ក់រប៉ាត់រប៉ាយរងរ បួសធ្ងន់ស្រាលនិងខ្លះសង្ក ត់ជា ប់ក្រោមកាប៊ីនរថយន្ត។

ប្រាប់តាមទូរសព្ទ័ លោកសេស វិបុលអធិការន គរបាលស្រុកអូរជ្រៅបានអោយដឹងថាអ្នករងរបួសធ្ងន់ស្រាលក្នុងហេតុការ ណ៍នេះមានចំនួន១២នាក់ សមត្ថកិច្ចកំពុងដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ក្នុងនោះស្លា ប់ម្នាក់សមត្ថកិច្ចកំពុងទាញចេញពីក្រោមក្បាលរថយន្ត។គ្រោះថ្នាក់ចរាចរ ណ៍នេះផ្តើមឡើងដោយខ្លួនដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759​ ជារថយន្តធន់ធ្ងន់ដែលដឹកទ្រុងជ្រូកពេញ អ្នកស្លាប់និងអ្នករងរបួសអាចជាកម្មករលើកជ្រូកដាក់រថយន្ត៕