សូមប្រយ័ត្នល្បិចថ្មីមួយទៀត! ប ន្លំធ្វើម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់ភ្ញៀវសុំសោរថយន្ត ដើម្បីរៀបចំចំណត រួចបើកទៅបា ត់…

តាកែវ: ហេតុកា រណ៍នេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល៩ដល់ម៉ោង១១យប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម,ឃុំតាភេម,ស្រុកត្រាំកក់។

រថយន្តដែលបា ត់ម៉ាកRivoឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ2BK-4443 ជាកម្មសិទ្ឋិរបស់ម្ចាស់ឈ្មោះរិន រ៉ាវី,ភេទប្រុស,អាយុ៣១ឆ្នាំ រស់នៅភូមិសុភី,ឃុំកំពង់ស្វាយ,ស្រុកសេរីសោភ័ណ្ឌ,ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ។

នៅពេលវេលាខាងលើមានជ នសង្ស័ យម្នាក់ បានប ន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារយកសោរឡានថាយកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបា ត់តែម្ដងទៅ។

លុះដល់វេលាម៉ោង២៣និង១០នាទី ទើបដឹងថាបា ត់រថយន្ត។ ក្រោយកើតហេ តុ ជ នរ ងគ្រោះ បានមកដាក់ពាក្យប ណ្ដឹង នៅអធិការដ្ឋាននគរបា លស្រុកត្រាំកក់៕