ផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យនារីម្នាក់ស្លា ប់ភ្លាមៗក្នុងរថយន្ត ដោយសារតែ…

(កំពង់ស្ពឺ)៖ នៅទៀបភ្លឺថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២០នេះ បុរសម្នាក់មានឈ្មោះទាក់ ឌី,អាយុ២៨ឆ្នាំ,រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាកLexus RX200T,ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានស ពស្ត្រីម្នាក់ឈ្មោះធី លីស្សា,ភេទស្រី,អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះណយ ប៉ូរ៉ានៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុ ធហត្ថស្រុកឧដុង្គ។

បុរសម្នាក់បានបើករថយន្តជាមួយនឹងស ពសង្សារ ចូលមកសារភាពប្រាប់សមត្ថកិ ច្ច បន្ទាប់ពីកើតមានការផ្ទុះ អាវុ ធមួយគ្រា ប់ បណ្តាលឲ្យសង្សាររបស់ខ្លួនស្លា ប់ភ្លាមៗក្នុងរថយន្ត។ ឈ្មោះទាក់ ឌីជាជ នប ង្កបានសា រភាពប្រាប់សមត្ថកិ ច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ

គា ប់ជួនពេលនោះឈ្មោះធី លីស្សាជាសង្សារបានឈោងទា ញកាំ ភ្លើ ងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះទាក់ ឌីបានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុ កនឹងខឿនផ្លូវ បណ្តាលផ្ទុះ កាំ ភ្លើ ងម៉ាកZORAKI M9o-TDមួយគ្រា ប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លា ប់ភ្លាមៗក្នុងរថយន្ត។

សង្សារខ្លួនបានស្លា ប់ ឈ្មោះទាក់ ឌីមិនបានបើករ ត់គេ ចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុ ធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិ ច្ច។ ករណីនេះ បានកើតហេ តុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេលសមត្ថកិ ច្ចកងរាជអាវុ ធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករ ណីខាងលើទៅឲ្យខាងកំពង់ឆ្នាំងស្រា វជ្រាវបន្តនិ តិវិធី៕