រំភើបណាស់!កម្ពុជា🇰🇭ជាប់ចំណាត់ថ្នាក់លេខ០១ក្នុងចំណោមប្រទេសទាំង១០ ដែលមានបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរ…

ក្រសួងទេសច រណ៍បានអោយដឹងថាយោងតាមវែបសាយអន្តរជាតិMy International Moversមានប្រទេសសរុបចំនួន១០ ត្រូវបានគេចាត់ទុកជាកន្លែងដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស។

ដោយមិនខ្វល់ថាពួកគេសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬក៏គ្រាន់តែចង់ចំណាយពេលវេលាវិស្សមកាលដ៏ល្អមួយនោះទេ គឺពួកគេគួរតែពិចារណាលើប្រទេសទាំង១០នេះ។

១.ព្រះរាជាណាចក្រកម្ពុជា ២.នូវែលសេឡង់ ៣.កាណាដា ៤.ម៉ិចស៉ីកូុ ៥.ហ្វីលីពីន ៦.វៀតណាម ៧.អ៉ីសឡង់ ៨.កូស្តារីកា ៩.អៀរឡង់ និង១០.ព័រទុយហ្គាល់

ដោយព្រះរាជាណាចក្រកម្ពុជាត្រូវគេចាត់ទុកជាប្រទេសកំពុងតែប្រែក្លាយជាឋានសួគ៌ សម្រាប់ជនបរទេសដែលមករស់នៅទីនេះ។

បើតាមការស្ទង់មតិភាគច្រើន ប្រជាជនកម្ពុជាគឺមានអត្តច រឹករួសរាយរាក់ទាក់ និងស្វាគមន៍ជាទីបំផុតចំពោះជនបរទេស មិនថាជាភ្ញៀវទេស ចរឬមួយក៏អ្នកផ្លាស់មករស់នៅទីនេះឡើយ៕