ដឹងច្បាស់ហើយ! ប្ដីប្រពន្ធមួយគូយករថយន្ត១គ្រឿង ឡើងដល់សាលាឆាន់ ពុំមែននាំរថយន្តទៅឲ្យព្រះសង្ឈ ព្រំព្រហ្ម លើករាសីទេ…

ភ្នំពេញ៖ ក្រោយពីមានការរិះគ ន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ជុំវិញប្ដីប្រពន្ធមួយគូនាំយករថយន្តមួយគ្រឿងឡើងទៅលើសាលាឆាន់ ដើម្បីសុំលើករាសីនោះពេលនេះបានដឹងច្បាស់ហើយគឺម្ចាស់សុទ្ធា បាននាំយកទៅប្រគេនព្រះសង្ឃតែប៉ុណ្ណោះ ពុំមែននាំរថយន្តទៅឲ្យព្រះសង្ឈព្រំព្រហ្មលើករាសីអ្វីនោះដល់សាលាឆាន់នោះទេ។

នេះបើយោងតាមលោកប៉ែន វិបុលដែលបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមថា៖ តាមរយៈរូបភាពនេះ​គឺម្ចាស់សទ្ធា​ ដែលមានសេចក្តី​ជ្រះថ្លា​ បានប្រគេនរថយន្តដល់ព្រះសង្ឃទុកគ្រាន់ប្រេីប្រាស់​នៅវត្ត…..ដែលមានបងប្អូនជាច្រេីនបានលេីកជាយោបល់នៅលេីបណ្តាញសង្គម។ប៉ុន្តែ​ ប្រហែលជាអាចខ្វះខាតបច្ចេកទេ សពីការរៀបចំឱ្យបានសមរម្យ។

រថយន្តម៉ាកសុីណា២០១១សប្បុរសជននៅរាជធានីភ្នំពេញបានយកមកប្រគេនព្រះសង្ឃនៅវត្តគីរីមង្គលសាលវ័នបារមីព្រះឱស្ឋទិព្វ(រវៀងកើត)ឃុំខ្នុរដំបង,ស្រុកជើងព្រៃ មូលហេ តុដែលយកមកប្រគេនក្នុងសាលាឆាន់ដោយពីល្ងាចថ្ងៃទី១៤.០៩.២០២០មេឃភ្លៀ ងខ្លាំងពេក ទើបយករថយន្តនេះឡើងលើសាលាឆាន់ទុក១យប់ព្រឹកថ្ងៃទី១៥.០៩.២០២០ សូត្រមន្តនិងប្រគេនតែម្តងដើម្បីឲ្យពុទ្ធបរិស័ទបានឃើញទាំងអស់គ្នា កុំឲ្យមានពាក្យថាលោកមានលុយទិញឡាន ពេលចប់កម្មវិធីបានយកចុះពីសាលាឆាន់វិញហើយ។