រន្ធត់!ម្ចាស់​ក្លឹប​ Leicester ជនជាតិថៃទទួលមរណភាពធ្លាក់ឧទ្ធម្ភាគចក្រ​

អង់គ្លេស៖ ម្ចាស់​ក្លឹប Leicester City លោក Vichai Srivaddhanaprabha ដែល​ជា​មហាសេដ្ឋី​ជន​ជាតិ​ថៃ​​ពិត​ទទួល​ជា​មរណភាព​មែន​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ក្រោយ​ពេល​ក្លឹប​របស់​លោក​ប្រកួត​បាន​ប្រហែល​មួយ​ម៉ោង។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ channelnewsasia។

សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​​បាន​សរសេរ​ថា ៖«វា​ពិត​ជាសោកសៅ​ក្រៀម​ក្រំ​បំផុត​ដែល​លោក​ប្រធាន​របស់​យើង Vichai Srivaddhanaprabha ស្ថិត​ក្នុង​ចំណោម​​អ្នក​បាត់​បង់​ជីវិត​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ពេល​ឧទ្ធម្ភាគចក្រ​ដឹក​នាំ​លោក និង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​បាន​ធ្លាក់​នៅ​ក្បែរ​កីឡដ្ឋាន King Power»។

ក្រៅ​ពី​មហា​សេដ្ឋី​ដែល​ជា​ម្ចាស់​ក្លឹប​ទទួល​មរណភាព​ ក៏​មាន​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​បុគ្គលិក​របស់​លោក​២​នាក់​ឈ្មោះ​ Suknamai និង​ Koveporn ព្រម​ទាំង​អ្នក​រួម​ដំណើរ​ឈ្មោះ​ Roza Lechowicz ហើយ​អ្នក​បើក​យន្តហោះ​ Eric Swaffer សុទ្ធ​តែ​ស្លាប់​ទាំង​អស់​។

ការប្រកួតដែល​ Leicester City ស្មើ​ West Ham United ១-១ បានបញ្ចប់ទៅ១ម៉ោងមុនពេលឧទ្ធម្ភាគចក្រធ្លាក់ សាក្សីម្នាក់បានឃើញអ្នកចាំទី Kasper Schmeichel រត់គេចចេញពីកន្លែងកើតហេតុ។​ Leicester បានឈ្នះពាន Premier League ជាប្រវត្តិសាស្ត្រក្រោមការវិនិយោគរបស់លោក Srivaddhanaprabha៕

%d bloggers like this: