ពុទ្ធោប្ដីណាមិនយំ ! ប្ដីយំអោយប ស ពប្រពន្ធទាំងមិនដាច់អាល័យព្រោះប្រពន្ធដ៏ល្អបាន ស្លា​ ប់មួយរំពេចដោយសារ

ភ្នំពេញ៖ នៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ត្រីម្នាក់បាន ស្លា ប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីត្រូវរថយន្តម៉ាកប៉ាជីរ៉ូ ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងមកបុ កពីក្រោយយ៉ាងពេញទំហឹងនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រត្រង់ចំណុចមុខអាហារដ្ឋាន៨៨៨៨ ស្ថិតក្នុងភូមិព្រែកប្រណាក,សង្កាត់ជើងឯក,ខណ្ឌដង្កោ,រាជធានីភ្នំពេញ។

មុនពេលកើតហេតុស្រ្តីរ ងគ្រោះ បានជិះម៉ូតូតាមផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីលិចទៅកើតដោយមានគោលបំណងទៅលេងផ្ទះមិត្តភក្តិរបស់ប្តី ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ម៉ូតូបម្រុងឆ្លងផ្លូវ ស្រាប់តែមានរថយន្ត PAJERO SPORT ខាងលើមកបុ កពីក្រោយពេញទំហឹងបណ្តាលឲ្យស្រ្តីរ ងគ្រោះ ស្លា ប់ភ្លាមមួយរំពេច។

ភាគីរថយន្តម៉ាក PAJERO SPORT ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ2 2-6327 ម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ៤១ឆ្នាំ,មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០,ផ្លូវលេខ៣៨៦,សង្កាត់បឹងកេងកង,ខណ្ឌបឹងកេងកង,រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបរមានឈ្មោះ វណ្ណ បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងបុរីប៉េងហួតជ្រោយចង្វា(រ ត់គេ ចខ្លួនបា ត់)។

រីឯភាគីម៉ូតូម៉ាកហុងដា ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2363 បើកបរដោយឈ្មោះ សឿង សុវ៉ាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអន្លូងឈើខ្លាង,ឃុំព្រែកអំបិល,ស្រុកស្អាង,ខេត្តកណ្តាល(ស្លា ប់នៅកន្លែងកើតហេតុ)។ចំណែក ស ពស្ត្រីរ ងគ្រោះ សមត្ថកិច្ចបានធ្វើឯកសារប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕