មនុស្សឥឡូវសាហាវខ្លាំងណាស់!!!ឃាតកលាក់មុខ កាប់ចិញ្ច្រាំក្មេងប្រុសអាយុ១០ឆ្នាំ…

មណ្ឌលគិរីៈ ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ បានរងនូវការកាប់ប្រហារសុះសាច់ មើលសពស្ទើរមិនស្គាល់ ។ ករណីនេះ ត្រូវគេប្រទះឃើញសព នៅម៉ោងប្រមាណជា៦ព្រលប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចវាលស្រែ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ករណីដែលសង្ស័យថា ជាអំពើឃាតកម្មនេះ សាកសពត្រូវគេប្រទះឃើញក្នុងសភាពមានការកាប់ចិញ្ច្រាំ ដោយជនរងគ្រោះធ្លាយពោះ និងកាប់លើផ្នែកក្បាល មុខមាត់ មើលសឹងតែមិនស្គាល់ ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា ជនរងគ្រោះជាក្មេងប្រុស អាយុ១១ឆ្នាំ ជាខ្មែរលើ(ព្នង) ឈ្មោះ ចូច លៀន មានទីលំនៅក្បែរកន្លែងកើតហេតុ ។ក្នុងករណីនេះសមត្ថកិច្ចមិនទាន់ហ៊ានអះអាងថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ។

សមត្ថកិច្ចកំពុងកំណត់មុខសញ្ញា ដើម្បីឈានទៅរកចាប់ខ្លួនជនដៃដល់ ក្នុងអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះ  ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់អោយបាន៕

%d bloggers like this: