ភរិយា ឧកញ៉ា ឌួង ឆាយ រំភើបចិត្តជាខ្លាំង ក្រោយឃើញប្អូនប្រុសធុច សាលិ ខំប្រឹងរៀនតាមទាន់គេនៅប្រទេសចិន ហើយថែមទាំងបង្ហោះសារមួយឃ្លាយ៉ាងមានអត្ថន័យថា…

ភ្នំពេញ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនប្រហែលជានៅចាំច្បាស់ចំពោះ ក្មេងប្រុសម្នាក់ឈ្មោះធុច សាលិដែលកំពុងទទួលបានប្រជាប្រិយភាពល្បីមកទល់សព្វថ្ងៃនេះ គឺដោយសារតែស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះVenus Gwcបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់សាលិ កាលពីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៨។

ដោយឡែក ក្រោយមកសាលិមានសំណាងខ្លំាងណាស់ ដោយទទួលបានការពេញចិត្តពីសប្បុរសជននានានិងជួយឧបត្ថម្ភ រហូតសាលិមានឱកាសបានទៅរៀននៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្តZhejiangភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និងការជួយជ្រោមជ្រែង បីបាច់ថែរក្សាពីលោកឃិត ឈឿននិងក្រុមគ្រួសារ។

រីឯនាពេលថ្មីៗនេះទៀត គេប្រទះឃើញហ្វេសប៊ុកឈ្មោះ柬单网បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសាលិ ឡើងច្រៀងជាភាសាចិនយ៉ាងពីរោះរណ្តំ នៅក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ដ៏ល្បីមួយ នៅក្នុងប្រទេសចិន។

នៅមិនទាន់អស់ទេ នាថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០នេះ គេប្រទះឃើញភរិយាឧកញ៉ាឌួង ឆាយបានបង្ហោះរូបភាពមួយសន្លឹក ដែលរូបគាត់បានថតជាមួយសាលិ និងក្រុមគ្រួសារ។រឹងតែរំភើបនិងអស្ចារ្យនោះធុច សាលិរៀនតាមទាន់គេ នៅប្រទេសចិនហើយ។

ភរិយា ឧកញ៉ាឌួង ឆាយរំភើបចិត្តពេកក៏និយាយថា“ខ្ញុំជួបសួរសុខទុក្ខប្អូនប្រុសសាលិ ខ្ញុំសប្បាយចិត្តពេលសាលិ ខំប្រឹងសិក្សារៀនតាមទាន់គេនៅប្រទេសចិន និងបានផ្ដល់ថវិកាសំរាប់អាហារូបករណ៍បន្ត អោយប្អូនប្រុសទិត្យា បន្តសិក្សារៀននៅសាលាBelti។ មីងសប្បាយចិត្ត និងមានមោទកភាពចំពោះក្មួយៗ។ ប្រឹងតស៊ូបន្តែម ដើម្បីក្លាយជាទំពាំងស្នងឬស្សី”៕