ឪពុកណាមិនស្លុតចិត្ត! បាត់ដំណឹងកូនមួយយប់ស្រាប់តែស្អែកឡើងមានគេទាក់ទងមកឪពុកថាកូនបាន ស្លា ប់ដោយសារ…

ព្រះវិហារ៖ ករណី គ្រោះ ថ្នា ក់ចរាចណ៍មួយកើតឡើង បង្កដោយខ្លួនឯងបណ្តាលឱ្យស្លា ប់ម្នាក់នៅនឹងកន្លែងកើតហេតុមួយយប់ទើបមានគេដឹងកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

តាមប្រពភពីសមត្ថកិច្ចបានបញ្ចាក់ច្បាស់ថាជនរ ង គ្រោះ រូបនេះជាកម្មករធ្វើការនៅការ៉ាស់សាំងមួយនិងម្ចាស់ឈ្មោះសុផាតសុភ័ក្តត្រា នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ម្ចាស់បានប្រើឱ្យដឹកប្រេងម៉ាស៊ូតនឹងសាំងចំនួន២៨កានដឹកពីខេត្តទៅឃុំពោធិដើម្បីដាក់ឱ្យម៉ូយដូចសព្វដង។ តែលើកនេះស្រាប់តែបានដំណឹងឈឹងតាំងពីចេញមកហើយទាក់ទងក៏មិនបាន ខលសួរម៉ូយនៅភូមិពោធិ ទាបក៏គេថាមិនឃើញដែរ ស្រាប់តែថ្ងៃទី១១ ខែកញ្ញាទទួលដំណឹងថាកម្មកររូបនោះបានស្លា ប់ បាត់ទៅហើយ។

ដោយសារតែធ្លាក់ប្រឡាយត្រូវបានម៉ូតូសង្កត់ពីលើចំពាក់កណ្តាលខ្លួន អស់រយៈពេលមួយយប់ទើបមានអ្នកដឹង កន្លែងកើតហេតុនៅចំណុចអូរប៉េះស្ថិតក្នុងភូមិបុះធំ,ឃុំប្រមេរុ,ស្រុកត្បែងមានជ័យ,ខេត្តព្រះវិហារ ជនរ ង គ្រោះមានឈ្មោះ អែល សាស ហ្វានអាយុ១៩ឆ្នាំ ភេទប្រុសឪពុកឈ្មោះ ម៉ាត់ សុផល អាយុ៥១ឆ្នាំនឹងប្រពន្ធឈ្មោះព្រឿងពៅអាយុ៥២ឆ្នាំរស់នៅភូមិអូរខ្លែងពណ៍,សង្កាត់ប៉ាលហាល,ក្រុងព្រះវិហារ,ខេត្តព្រះវិហារ ស ពត្រូវបានឪពុកនឹងសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕