ក្ដៅៗ! លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថាមានករ ណី ជនជាតិចិន​០២នាក់បានរ ត់ ចេញពីចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានជាច្រេីន​និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា​មានករ ណីជនជាតិចិន​០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ពិតប្រាកដមែន។

ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២០​។ ហេតុការណ៌បានកេីតឡេីង​ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុស កូវីដ-១៩​ ពួកគាត់​ក៏មាន​ ទំនា ស់ គ្នីគ្នា​គាត់​បន្ទាប់មក​ក៏ រ​​​ត់ ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២០។

បច្ចុប្បន្ន​អាជ្ញាធរ មាន សមត្ថកិច្ចបាន​ និងកំពុងតែស្រាវ ជ្រាវរក​បុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់​គឺអវិជ្ជមានវីរុស កូវីដ-១៩​ ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត​។