សាហាវ!!!សមត្ថិកិច្ចចាប់កាំភ្លើងទំនើប៣៥ដើមនៅច្រកព្រំដែនវៀតណាម….

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១៖២០នាទី នៅតាមផ្លូវចូលទៅព្រំដែនប្រទសវៀតណាម មាត់ច្រក ទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ។

 ដោយអនុវត្តតាមការណែនាំរបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស, លោក ព្រាប គារ៉ាត ជាប្រធានតំបន់៦ បានដឹកនាំមន្រ្តីក្រោមឱវាទ ដោយមាន លោក ហ៊ិន សុវណ្ណរ៉ា និង សហការី សហការជាមួយ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចាប់ឃាត់រថយន្តដឹកទំនិញចំរុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់កាំភ្លើងខ្លី ទំនើបចំនួន៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។

តាមការឆ្លើយសារភាពពីមា្ចស់បានឲ្យដឹងថា កាំភ្លើងទាំងនេះខ្លួនបានសាងពីរថយន្តមួយគ្រឿងផ្សេងទៀតនៅផ្សារអូរឡាំពិក រាជធានីភ្នំពេញ លាយឡំជាមួយទំនិញចំម្រុះ ដោយមិនបានដឹងថា ជាអាវុធទេ។ 

ម្ចាស់បានបន្ថែមថា ខ្លួនដឹកចេញទៅប្រទេសវៀតណាម តាមច្រកទន្លេចាម បានចំនួន៤ជើងហើយ ក៏ត្រូវសមត្ថកិច្ចគយចាប់ឃាត់តែម្តង។

តាមបទបញ្ជារបស់អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស និងមានការសម្របសម្រួលពីលោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ ម្ចាស់ទំនិញ និងអ្នកបើកបរ ព្រមទាំងអាវុធខុសច្បាប់ទាំងនេះបានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

%d bloggers like this: