ស្ដាយធនធានមនុស្សណាស់! អ្នកគ្រូបង្រៀនស្រស់ស្អាតម្នាក់បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែ…

ហ្វេសប៊ុក៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សូមជូនដំណឹងមរណភាព​ អ្នកគ្រូ​ ខេង​ ធីតា​ នៅខេត្តពោធិ៍សាត់ អាយុប្រហែល២៨​ឆ្នាំ(១៩៩២)​ជាគ្រូជំនាន់២២ នៃមជ្ឍមណ្ឌលគរុកោសល្យ​ខេត្តបាត់ដំបង​ បានមរណភាព វេលាប្រហែល៦ព្រឹកនេះនៅមន្ទីរពេទ្យកាល់ម៉េត។

ជីវិតតស៊ូនិងការងាររបស់អ្នកគ្រូ៖​ ក្រៅពីជាប់គ្រូ​ អ្នកគ្រូបានបន្តសិក្សាចប់ថ្នាក់បរិញ្ញាបត្រ​ និងបានប្រឡងជាប់គ្រូកម្រិតឧត្ដម…អ្នកគ្រូក៏ជាអតីតបុគ្គលិកវិទ្យាល័យប្រម៉ោយ​ ស្រុកវាលវែង​ បន្ទាប់មកផ្លាស់ប្តូរទីកន្លែងការងារទៅវិទ្យាល័យ ស៊ុយ សែមនទីសេដ្ឋា​ ស្រុកកណ្ដៀង។

ជំ.ងឺអ្នកគ្រូច្រេីនមុខ​ ដំបូងគ្រិនស្បែក(ជាតិពុលក្នុងស្បែក)ទៅមេីលដល់វៀតណាម​ អស់ចិត្តអស់ចង់​ ប្តូរទៅព្យាបាលនៅថៃ​ តែមួយរយៈកាលកូវីដថៃបិតច្រក​ គាត់សម្រាកព្យាបាលនៅខ្មែរ​ ហេីយធ្ងន់ធ្ង​របន្តិចម្ដងៗ…ព្រោះតែជំ.ងឺវិវត្តនិងច្រេីនមុខ​ ចូលរួមរំលែកទុក្ខដល់គ្រួសារសពផង🙏។