ចូលរួមរំលែកទុក្ខផង! ពេលនេះអ្នកនាង Love Riya មានទុក្ខជាទម្ងន់ដោយបានបាត់បង់សមាជិកគ្រួសារដ៏សែនស្រលាញ់ម្នាក់!

ហ្វេសប៊ុក៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ មានសាធារណៈជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង​ ដោយបានដឹងដំណឹងថាអ្នកនាង Love Riya ដែលជាអ្នកលក់ឡេតាមប្រព័ន្ធអនឡាញដ៏ល្បីម្នាក់ ដែលទទួលបានជោគជ័យខ្លាំងលើអាជីវកម្មរបស់អ្នកនាង ឆ្លងតាមរយៈការជោគជ័យនេះផងដែរបានធ្វើអោយអ្នកនាងក្លាយជាបុគ្គលមានទ្រព្យសម្បត្តិស្ដុកស្ដំមួយរូបនៅក្នុងសង្គមសព្វថ្ងៃ ឥឡូវងាកមកចាប់អារម្មណ៍រឿងមួយនេះវិញដោយមុននេះបន្តិចអ្នកនាង បង្ហោះជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនាងថា ម៉ែញុំលាកូនចៅហើយ😢😢😢 ហើយនេះក៏ជារឿងដ៏សោកសៅបំផុតសម្រាប់អ្នកនាង ជាចុងក្រោយក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះអ្នកនាង Love Riya ផងដែលម្ដាយជាទីស្រលាញ់បានទទួលមរណៈ ភាពចោលអ្នកនាង ។