អាណិតណាស់! ក្មេងប្រុសម្នាក់នេះមិនទាន់ដឹងទេថាឪពុកគេស្លាប់នៅឡើយទេ….

ខេត្តកំពង់ឆ្នាំង៖ រថយន្តធុនធំ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យយបុរសម្នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់ និងក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់​ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ។

ប្រភពបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង ដោយមានរថយន្តម៉ាក នីស្សាន់ឌីសែល ពណ៌ទឹកមាស ពាក់ស្លាកលេខ ចង្កូតស្ដាំ PSHN0164 បើកពីជើងទៅត្បូង បានបុកជាមួយនឹងរថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-3248 សណ្ដោងរ៉ឺម៉ក គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង បញ្ច្រាសទិសគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់ និងក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់​ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

%d bloggers like this: