ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងសម្តេចតេជោ នាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស ជូនកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ឯកឧត្តមស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGENដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ជូនកាកបាទក្រហមកម្ពុជាដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឃួន សុដារីអនុប្រធានកាកបាទក្រហមនិងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ ជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែល មានសមត្ថ ភាពអាចផលិតទឹកបរិសុទ្ធចេញពីខ្យលក្នុងបរិយាកាសដោយស្វ័យប្រវត្តិ បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាពនិងសុវត្ថិ ភាពខ្ពស់ ព្រមទាំងកា ត់បន្ថយការប៉ះ ពា ល់បរិស្ថាន។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ម៉ាស៊ីន និងរថយន្តនេះផ្តល់អត្ថប្រយោ ជន៍យ៉ាងខ្លាំងដល់កាកបាទក្រហមកម្ពុជាដើម្បីធ្វើសកម្ម ភាពមនុស្សធ ម៌នៅតាមមជ្ឈដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជួប គ្រោះ រាំ ងស្ងួ ត ទឹកជំ ន ន់ និងតំបន់ខ្វះ ខា តប្រភពទឹកស្អាតប្រើប្រាស់ សំដៅលើកកម្ពស់សុខភាពនិងសុខ មាលភាពរបស់បងប្អូនប្រជាពលរដ្ឋ៕