ទីបំផុត! ជ ម្លោះរវាងផលិតកម្មថោន ជាមួយតារាចម្រៀង ខេម ត្រូវបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងព្រម…

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ ភាគីទាំងសងខាង(ផលិតកម្មថោននិងតារាចម្រៀងខេម) បានយល់ព្រមលុបចោលអ្វីដែលបានបង្ហោះរាងខ្លួន និងអធ្យាស្រ័យគ្នាទៅវិញទៅមក និងបន្តការរាប់អានគ្នាទៅមុខទៀត។

នៅទីបំផុតជ ម្លោះរវាងផលិតកម្មថោនជាមួយតារាចម្រៀងខេម ដែលបានអូសបន្លាយរយៈពេលប៉ុន្មានថ្ងៃមកនេះ និងកំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍គ្រប់គ្នានោះត្រូវបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងយល់ព្រមបញ្ចប់ជ ម្លោះ បញ្ឈប់ការវា យប្រ ហារគ្នាបន្តរាប់អានគ្នាជាបងប្អូនខ្មែរតែមួយ។

«បន្ទាប់ពីចំណាយពេលជាង៣ម៉ោងរហូតដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះ ដើម្បីបញ្ចប់ជ ម្លោះរវាងផលិតកម្មថោននិងតារាចម្រៀងខេម។ ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជ ម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវា យប្រ ហារគ្នាបន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន។ អរគុណសន្តិភាព»។

គួរជម្រាបថា៖ កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ ផលិតកម្មទីក្រុងភាពយន្ត«ថោន» បានចេញសេចក្ដីជូនដំណឹងដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដើម្បីអញ្ជើញតារាចម្រៀង លោកប៉ុន សុណារិនហៅខេមឲ្យខ្លួនមកផលិតកម្ម ក្នុងន័យបំ ភ្លឺលើកិច្ចសន្យាដែលផលិតកម្មអះអាងថា មិនទាន់ត្រូវបានបញ្ចប់ ហើយបានចេញបទចម្រៀង នៅក្នុងផលិតកម្មផ្សេង។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ ភាគីទាំងសងខាង បានទទួលដំណោះស្រាយមួយដ៏សមប្រកបហើយ ក្រោមការជួយអន្តរាគមន៍ពីលោកហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម៕