ចូលរួមរំលែកទុក្ខផង! លោក​ទេព សុគន្ធ អតីតជានាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិបានទទួលមរណៈភាពដោយសារតែ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០មានដំណឹងដ៏សោកសៅមួយជម្រាបជូនបងប្អូនដែលស្គាល់លោកគ្រូទាំងអស់ពេលនេះ លោក​ទេព សុគន្ធ (អតីតជានាយករង)នៃវិទ្យាល័យព្រះស៊ីសុវត្ថិបានទទួលមរណៈភាពហើយកាលពីវេលាម៉ោង​០០ម៉៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំ​ជូត ទោស័ក.​ព.ស.២៥៦៤ ត្រូវ​នឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៥ឆ្នាំដោយសាររោគាពាធ។.ស.ព.តម្កល់ធ្វើបុណ្យ នៅផ្ទះលេខ៥៦c ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣,ខណ្ឌទួលគោក,រាជធានីភ្នំពេញ។ ទំនាក់ទំនងអ្នកស្រីនាយិការង ម៉ក់ ដានី ០១១ ៧៨ ៣៥ ១៥។ ដំណឹងនេះចាត់ទុកដូចជាការគោរពអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា និងក្មួយៗសិស្សានុសិស្សទាំងអស់ចូលរួមរណៈទុក្ខនេះតាមកំលាំងសទ្ធារៀងៗខ្លួន។