ជួយស៊ែរលើកទឹកចិត្តពួកគាត់ផង❤️សិក្ខាកាមយោធាកម្ពុជា🇰🇭ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ីចំនួន៤០នាក់ បាននឹងកំពុងចូលរួមប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦

សិក្ខាកាមយោធាកម្ពុជាចំនួន៤០រូប ដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាអប់រំយោធានៃក្រសួងការពារ.ជាតិរុស្ស៊ី និងនៅតាមតំបន់សំខាន់ៗមួយចំនួនទៀត នៅក្នុងសហព័ន្ធរុស្ស៊ីបានចូលរួមក្នុងកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ដែលប្រារព្ធពិធីបើកកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២០ ក្នុងទីក្រុងព្យូកូប សហព័ន្ធរុស្ស៊ី។

យោងតាមរបាយកា.រណ៍ឧត្តមសេនីយ៍ត្រីប៉ែន ពិសិដ្ឋនាយការិយាល័យអនុព័.ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ីបានបញ្ជាក់ថាការប្រកួតកីឡាកងទ័.ពអន្តរជាតិលើកទី៦ ចាប់ផ្តើមធ្វើពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២០។

ក្នុងរបាយកា.រណ៍ដដែលក៏បានឱ្យដឹងថាកាលពីឆ្នាំ២០១៩កន្លងទៅ មានសិក្ខាកាមនិស្សិតយោធាកម្ពុជាមកពីគ្រឹះស្ថានចំនួន០២ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងផងដែរ ដែលកាលនោះមួយក្រុមទទួលបានចំណាត់ថ្នាក់លេខ២ និងមួយក្រុមទៀតទទួលចំណាត់ថ្នាក់លេខ៣។

គួរបញ្ជាក់ជូនផងដែរថា កម្មវិធីInternational Army’s Gamesគឺជាកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិ ដែលមានបេក្ខភាពចូលរួមប្រកួតចម្រុះដោយសិក្ខាកាមជានិស្សិតយោធាតាមបណ្តាប្រទេសផ្សេងៗជាច្រើន។

កម្មវិធីនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយ នឹងវេទិការបច្ចេកទេសយោធាអន្តរជាតិលើកទី៦(6th International Military-Technical Forum “Army-2020”) ដែលរៀបចំដោយក្រសួងការ.ពារជាតិរ៉ូស្ស៊ី និងជាព្រឹតិ្តកា.រណ៍ការតាំងពីព័រណដ៏ធំមួយនៅប្រទេសរុស្ស៊ី ផ្ដោតលើវិស័យយោធា ដូចជាបច្ចេកវិទ្យាយោធា,គ្រឿ.ងស.ព្វាវុ.ធ និងឧបករណ៍យោធាដែលជឿនលឿន សម្រាប់ភ្នាក់ងារសន្តិ.សុខ៕

ប្រភព៖ PNN News