មានរឿងអីចេះ! ក្ដៅៗផលិតកម្មTownបានចេញសេចក្ដីប្រកាសមួយដោយអញ្ជើញលោក ខេម ចូលខ្លួនមកដោះស្រាយរឿងមួយនេះជាបន្ទាន់!

ហ្វេសប៊ុក៖បងប្អូនទាំងអស់គ្នាប្រហែលជាបានដឹងក៏ដូចជាបានស្គាល់រួចមកហើយថាលោក ខេម គឺជាតារាចំរៀងដ៏ល្បីមួយរូបដែលមានហ្វេនៗជាច្រើនតាមគាំទ្រគាត់ ហើយគាត់គឺជាតារាចម្រៀងមួយរូបប្រចាំផលិតកម្មថោនផងដែរ។ ដោយកាលពីពេលថ្មីនេះមានបងប្អូនជាច្រើនមានការងឿងឆ្ងល់ជាខ្លាំង ដោយបានឃើញតារាចម្រៀងរូបនេះចេញបទថ្មីជាច្រើនជាមួយផលិតកម្មថ្មីមួយទៀតទាំងខ្លួនមិនទាន់អស់កិច្ចសន្យាជាមួយផលិតកម្មថោនផង ដោយសារតែហេតុនេះហើយទើបមុននេះបន្តិចផលិតកម្មថោនបានចេញសេចក្ដីប្រកាសមួយដោយអញ្ជើញលោក ខេម ចូលខ្លួនមកដោះស្រាយរឿងកិច្ចសន្យានេះជាបន្ទាន់។ ប្រភព៖ Official Town Production