សម្តេចតេជោ និងក្រសួងសុខាភិបាលអនុញ្ញាតឱ្យកម្លាំ ងមួកខៀវ៧១នាក់ចត្តាឡីស័កវិលត្រឡប់ទៅផ្ទះវិញ ក្រោយទទួលលទ្ធផលអវិជ្ជមានកូវិដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២០សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការប្រយុ.ទ្ធប្រឆាំ.ងជំ.ងឺកូវិដ១៩ និងក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យកម្លាំ.ងមួកខៀវកម្ពុជា៧១នាក់វិលត្រឡប់ទៅផ្ទះរបស់ខ្លូនវិញ បន្ទាប់ពីក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានយកសំណាកវិភាគទទួលលទ្ធផលអវិជ្ជមានមេរោ.គកូវិដ១៩ ក្រោយពួកបានធ្វើចត្តាឡីស័កចំនួនន១៤ថ្ងៃនៅ មណ្ឌ.លចត្តាឡីស័ករាជធានីភ្នំពេញ។

អំឡុងពេលកម្លាំ.ងមួកខៀវកម្ពុជា ធ្វើចត្តាឡីស័កសម្តេចតេជោតែងតែយកចិត្តទុកដាក់ តាមដានជាប្រចាំពីស្ថាន.ភាពកម្លាំ.ងមួកខៀវ,បានផ្តល់អាហារគ្រប់គ្រាន់ លើកទឹកចិត្តនិងបានណែនាំផ្តាំផ្ញើរក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ក៏ដូចជាមជ្ឈមណ្ឌ.លជាតិរក្សា.សន្តិ.ភាព មើលថែទាំកម្លាំ.ងមួកខៀវកំពុងធ្វើចត្តាឡីស័ក ចំពោះសុខភាពរបស់ពួកគាត់។

នេះសរបញ្ជាក់ឱ្យឃើញថាសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋ កម្លាំ.ងប្រដា.ប់អាវុ.ធនិងមន្ត្រីរាជការ។ ដោយឡែកទា.ហានមួកខៀវនារី ដែលឆ្ល.ងមេ.រោ.គCOVID-19ក្រោយគេបង្អស់,នៅសង្កាត់សិត្បូ,ក្រុងតាខ្មៅ,ខេត្តកណ្តាល ត្រូវបានព្យាបា.លជាសះ.ស្បើ.យនិងត្រូវបានអនុ.ញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២០។

ដោយឡែកក្រុមគ្រួសារគាត់ចំនួន៩នាក់ ត្រូវបានពិ.និត្យឃើញថាអវិជ្ជមានទាំងអស់គ្នា ហើយត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញទាំងអស់គ្នានាថ្ងៃនេះទី២២ខែសីហាឆ្នាំ២០២០និងទា.ហានមួកខៀវ៨នាក់ លទ្ធផលវិជ្ជមានកូវិដ១៩ក៏បានព្យា.បាលជាសះ.ស្បើ.យ១០០%និងបានវិលត្រឡប់ទៅវិញផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ សូមកុំមានការព្រួ.យបា.រម្ភអ្វីនោះឡើយ គឺថាក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានយកចិត្តទុកដាក់និងពិ.និត្យពិច័យខ្លាំងណាស់លើបញ្ហាកូវិដ១៩នេះ។

គួរបញ្ជាក់អោយដឹងដែរថា កម្លាំ.ងទ័ពមួកខៀវ៨០នាក់ បានមាតុភូមិន្ទនិ.វត្តន៍ពីបេស.កកម្មអង្គ.ការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី កាលពីថ្ងៃទី១០ខែកក្តដាឆ្នាំ២០២០ ត្រូវបានធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំ.ងរក្សា.សន្តិ.ភាពពហុជាតិ,ស្រុកភ្នំស្រួច,ខេត្តកំពង់ស្ពឺចចំនួន២២ថ្ងៃ ហើយបានបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ៕

ប្រភព៖ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព