ល្មមចេះគិតខ្លះផង សំរាមមែនធ្លាក់ពីលេីមេឃទេ! ទេសភាពឆ្នេរសមុទ្រស្អាតណាស់ ប៉ុន្តែសំរាមទាំងនេះបានធ្វើឱ្យទេសភាពទាំងនេះប្រែជាអាក្រក់…

តើយើងអាចចូលរួមទាំងអស់គ្នាដើម្បីថែរក្សាឆ្នេរសមុទ្រយើងឱ្យស្រស់ស្អាតជារៀងរហូតទេ? បងប្អូនត្រូវវេចខ្ចប់សំរាមនិងទុកដាក់ក្នុងធុងសំរាមនៅក្បែរនោះ មិនគួរណាបោះចោលអណាធិបតេយ្យយ៉ាងនេះទេ! បងប្អូនដើរកម្សាន្តចង់បានទេសភាពស្អាត ចុះបើបងប្អូនមួយចំនួនតូចមិនចូលរួមថែរក្សា ហើយបន្សល់ទុកសំរាមរបស់ខ្លួនពាសវាលពាសកាលដូច្នេះ តើបងប្អូនប្រជាពលរដ្ឋផ្សេងទៀតនឹងមកទស្សនាទីនេះទៀតទេ?

សូមចូលរួមថែរក្សាអនាម័យបរិស្ថាន និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ! ទោះបីបងប្អូនអញ្ជើញដល់ទីណាក៏ដោយ សូមចាត់ទុកទីកន្លែងនោះជាផ្ទះរបស់យើង ចូលរួមសម្អាតបរិស្ថានយើង! ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សញមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋភាគច្រើនដែលបានប្រកាន់ខ្ជាប់នូវអនាម័យបរិស្ថាន! រមណីយដ្ឋានស្អាត បរិស្ថានល្អ