ម្ចាស់បានត្រឹមសោក​ សៅ ខណៈចោ រលួ ច(ក្របី)ម្ដង១ក្រោល កៀងឡើងឡានទាំងយប់ ដោយបន្សល់ទុកតែកូនក្របីតូច១ ស្រែ ករកមេម៉ម៉…

កណ្ដាល៖ ពិតជាមិនធម្មតាមែន ក្រុម.ចោរបានប្រើរថយន្តមកដឹកនឹង លួ.ចសត្វក្របីរបស់កសិករអស់៥ក្បាល។ ដោយបន្សល់ទុកកូនក្របីតូច១ក្បាលអោយនៅកំព្រា ខណៈម្ចាស់ក្របីបានត្រឹមយំ.សោក.សៅស្ដាយសត្វដែលជាទ្រព្យសម្បត្តិខំចិញ្ចឹមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ហេតុការណ៍លួ.ច(ក្របី)នេះ បានកើតឡើងនៅភូមិទួលពង្រ,ឃុំសុីធរ,ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល កាលយប់ថ្ងៃទី២០,០៨,២០២០។ ប្រភពបានឱ្យ ដើមរាំងដឹងថា៖ ជ.នរ.ងគ្រោះជាម្ចាស់ក្របីឈ្មោះរិន រស់,ភេទប្រុស,អាយុ៤៥ឆ្នាំ,ជនជាតិខ្មែរ,មុខរបរកសិករ,មានទីលំនៅភូមិ,ឃុំ,កើតហេតុ ប្រពន្ធឈ្មោះ សិត សុមាលី។

សត្វក្របីដែលបា.ត់បង់ចំនួន០៥ក្បាលញី០៤ក្បាល,ឈ្មោល០១ក្បាល ក្នុងនោះតូច០១ក្បាលទើបតែមានអាយុ០២ខែគឺចោ.របន្សល់ទុក ទំនងឡើងឡានមិនរួច?។
សេចក្ដីរាយការណ៍ថា៖ នៅមុនពេលកើត.ហេតុ កាលនៅថ្ងៃទី១៩.០៨.២០២០ម៉ោង២២,៣០នាទីជ.នរ.ងគ្រោះបានមក ពីបុណ្យស.ពអ្នកជិតខាងកណ្តាលភូមិ ។

លុះពេលមកដល់ផ្ទះបានបំ.ភ្លឺមើលក្របីឃើញនៅទាំងអស់ ហើយក៍ឡើងដេកលើផ្ទះលង់លក់ដូចធម្មតា រហូតដល់ម៉ោង៥ព្រឹកថ្ងៃទី២០.០៨.២០២០ ពេលក្រោកពីដំណេកចុះពីលើផ្ទះស្រាប់តែពុំឃើញក្របី បា.ត់អស់ពី(ក្រោល)។ទើបនាំគ្នាឆោរ.ឡោរស្រែកអោយបងប្អូនពលរដ្ឋ ជួយតាមរុករកក្របីខ្លួន ខណៈកូនក្របីតូច១ក្បាលរបស់ខ្លួនកំពុងស្រែក.យំរកមេ,,,!។ករណីនេះពលរដ្ឋអ្នកភូមិ បានដាក់ការសង្ស័.យថា៖ ក្រុមចោ.រមានគ្នាប្រមាណ៣នាក់ បានលួ.ចដឹក(ក្របី)ពីក្រោល។

ហើយយកកៀងបញ្ចូលរថយន្ត នៅចំណុចក្រោមស្ពានព្រែកដូង ប្រហែលចន្លោះម៉ោង១យប់ ឈានចូលថ្ងៃទី២០,០៨,២០២០ រួចក៍បើករថយន្តចេញទៅបាត់ ដោយបន្សល់ទុកតែកូនក្របី១ក្បាល។លុះដល់ព្រឹកថ្ងៃទី២១នេះ កម្លាំងផ្នែកនគរបា.លយុត្តិ.ធម៌ស្រុកខ្សាច់កណ្ដាល សហការជាមួយកម្លាំ.ងប៉ុស្តិ៍នគររដ្ឋបាលស៊ីធរ បានចុះពិនិត្យធ្វើការស្រាវ.ជ្រាវ។