អាសូរណាស់! ស្រ្ដីម្នាក់រងរបួ សធ្ង ន់និងកូនតូច២នាក់រងរបួ សស្រាល ដោយសាររថយន្តបើកបញ្ច្រាសទិសបុ ក ព្រោះតែ…

(ខេត្ដឧត្ដរមានជ័យ)៖ ស្រ្ដីម្នាក់រ.ងរបួ.សធ្ង.ន់និងកូនតូច២នាក់រ.ងរបួ.សស្រា.ល ខណៈជិះម៉ូតូឌុបកូនមិនប្រកាន់ស្ដាំត្រូវរថយន្តបើកបញ្ច្រាស់ទិសបុ.ករីឯបុរសអ្នកបើកបររថយន្តពុំមានរ.ងរបួ.សទេ។ គ្រោះ.ថ្នាក់ច.រា.ចរ.ណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦៧B នៅចំណុចខាងជើងផ្លូវចូលផ្ទះតាម៉ុកចម្ងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអភិវឌ្ឍន៍,ឃុំអន្លង់វែង,ស្រុកអន្លង់វែង,ខេត្តឧត្តរមានជ័យ។

សមត្ថ.កិច្ចបានឱ្យដឹងថា ភាគីអ្នកបើកបរម៉ូតូឈ្មោះកួន កង,ភេទស្រី,អាយុ៥០ឆ្នាំ,រស់នៅភូមិជើងភ្នំ,ឃុំត្រពាំងប្រីយ៍,ស្រុកអន្លង់វែង,ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ,ម៉ាកហុងដាឌ្រីម,ពណ៌ខ្មៅ,ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ,សៀមរាប1G–4515,បើកបរក្នុងទិសដៅពីជើងទៅត្បូង (រ.ងរបួ.សធ្ង.ន់ត្រង់មុខ និងបា.ក់ភ្លៅខាងស្តាំ) និងអ្នករួមដំណើរ០២នាក់៖ ១-ឈ្មោះផល លីហួរ,ភេទប្រុស,អាយុ១២ឆ្នាំ,ត្រូវជាកូន(រ.ងរបួ.សស្រាល)។២-ឈ្មោះអើប ថានី,ភេទប្រុស, អាយុ១២ឆ្នាំ,ត្រូវជាកូន(រ.ងរបួ.សធ្ងន់)។

ភាគីអ្នកបើកបររថយន្តឈ្មោះអាន ភា,ភេទប្រុស,អាយុ៤០ឆ្នាំ,រស់នៅភូមិជាំ,ឃុំត្រពាំងប្រីយ៍,ស្រុកអន្លង់វែង,ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាកHyundai Libero,ពណ៌ខៀវចាស់,ស៊េរីឆ្នាំ២០០១,ពាក់ស្លាកលេខភ្នំពេញ2BF–7620 បើកបរក្នុងទិសដៅពីត្បូងទៅជើង មិនរ.ងរបួ.សទេ។ បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។