ខេត្តព្រះសីហនុទទួលបានទេស ចរជិត ៣មុឺននាក់ នៅថ្ងៃទី ២០ សីហា ២០២០…

តាមរបាយការណ៍របស់លោកតាំង សុចិត្រគ្រឹស្នាប្រធានមន្ទីរទេស.ចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថានាថ្ងៃទី២០ខែសីហា ដែលជាថ្ងៃទី៤នៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តព្រះសីហនុទទួលបានទេស.ចរសរុបប្រមាណ២៧,០២០នាក់ កើនឡើង៦,៤៩% ក្នុងនោះភ្ញៀវជាតិប្រមាណ២៦,០៩៨នាក់ កើនឡើង៧,៦១% និងភ្ញៀវអន្តរជាតិប្រមាណ៩២២នាក់។

ក្នុងចំណោមទេស.ចរទាំងនេះ គឺមាន៖
-ទេស.ចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ៦៥៣នាក់
-ទេស.ចរកម្សាន្តតាមរមណីយដ្ឋាននានាសរុប ប្រមាណ៥,៤៦១នាក់
-ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានា សរុប២០,៤៩០នាក់៕

រូបភាព និងប្រភព៖ ក្រសួងទេសចរណ៍