ច្បាស់ការហើយ! កំពូលតារាចម្រៀងព្រាប សុវត្ថិ សម្រេចចិត្តចាកចេញពីផលិតកម្មហង្សមាស ចូលផលិតកម្មGalaxy Navatraនៅ​ថ្ងៃ​ទី​…

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលក្រោយពីលេចចេញដំណឹងដ៏រសើបមួយក្នុងចង្កោមអ្នកសិល្បៈដែលបានលើកឡើងថា តារាចម្រៀងដុះស្នឹមរបស់ផលិតកម្មហង្សមាសលោកព្រាប សុវត្ថិនឹងស្ពាយបង្វិចចាកចេញពីផលិតកម្មនេះទៅកាន់ផលិតកម្មGalaxy Navatraក្នុតតម្លៃខ្លួនកិច្ចសន្យាប្រមាណទឹកព្រឹករាប់ម៉ឺនដុល្លារអាមេរិក។

លោកព្រាប សុវត្ថិបានចូលច្រៀងក្នុងផលិតកម្មហង្សមាសអស់រយៈពេលជាង២០ឆ្នាំ និងសាងឈ្មោះល្បីល្បាញរហូតក្លាយខ្លួនជាតារាចម្រៀងលំដាប់ជួរមុខម្នាក់ ហើយក៏មានឱកាសយិតយោងកូនប្រុស៣នាក់ឲ្យចូលប្រឡូកក្នុងអាជីពចម្រៀងផងដែរ។

នេះ​បើតាមការបញ្ជាក់​ឲ្យដឹង​ពី​លោកយឹម តាស្រង់នាយកចាត់ការទូទៅផលិតកម្មGalaxy Navatraបានថ្លែងប្រាប់អង្គភាពព័ត៌មាននៅរាត្រីថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ថា លោកព្រាប សុវត្ថិបានសម្រេចចិត្តចូលមកផលិតកម្មGalaxy Navatraជាមួយកុងត្រារយៈពេល៥ឆ្នាំ។

កម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀងព្រាប សុវត្ថិនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ខាងមុខនេះនៅសណ្ឋាគារGarden Cityជិតវិមានឈ្នះឈ្នះ ហើយសម្រាប់ព័ត៌មានលម្អិត នឹងបង្ហាញនៅក្នុងសន្និសីទកាសែតនាថ្ងៃនោះ។