ក្ដៅៗ!!! ស្ត្រីជនជាតិវៀតណាមម្នាក់ជាមួយនឹងកូនប្រុសបាន លួ ច រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ក្នុងខេត្តព្រៃវែង!

លោកជំទាវ ឱ វណ្ឌឌីន អ្នក​នាំពាក្យ និង​ជារដ្ឋលេខាធិការក្រសួងសុខាភិបាល​​បាន​ឱ្យដឹងថា មានករណីជនជាតិវៀតណាម ដែលជាស្ត្រីអាយុ ៣៧ឆ្នាំ និងកូនប្រុសអាយុ ១៣ឆ្នាំ បាន.លួ.ច.ចេញពីការធ្វេីចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចខេត្តព្រៃវែងមកខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។

តាមរយៈបណ្តាញសង្គម Telegram មុន​នេះលោកជំទាវបានបន្ថែម​​ថា ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ​(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហេីយដោយសារមិនអាចរកសុីបាននៅទីនោះ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។

នៅវេលាម៉ោងប្រហែលជា ០៥ព្រឹក ពេលចូលដល់កម្ពុជា គាត់និងកូនគាត់ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្វេីការត្រួតពិនិត្យសុខភាព ដែលមិនមានរោគសញ្ញា ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡេីយ ។

ដោយអនុវត្តវិធានការសុខាភិបាល ក្រុមគ្រូពេទ្យ បានដឹកស្ត្រី និងកូននេះ តាមរថយន្តពេទ្យ មកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចនៃខេត្តព្រៃវែង ។

នៅម៉ោង ប្រហែលជា ០០:៣០នាទី នៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅពិនិត្យមេីលស្ថាន​ភាពរបស់គាត់ ឃេីញមានសភាពធម្មតា ហេីយនៅម៉ោង ០៥:៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត តែមិនឃេីញស្ត្រី រូបនេះ និងកូនគាត់នៅក្នុងបន្ទប់ឡេីយ។

ដូច្នេះ ស្រ្តីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូនចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង ០៥:៣០ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះឡេីយ ។

លោកជំទាវបាន​ឱ្យដឹង​ទៀត​ថា បេីតាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលទទួលបាននៅវេលាម៉ោង​១៨:០០ នាទី នៃថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ស្ត្រី និងកូនប្រុសខាងលេី បានចាកចេញពីមន្ទីរពេទ្យព្រះស្តេចនៃខេត្តព្រៃវែង នៅវេលាម៉ោងប្រហែលជាជិត ០៥ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ រួចបានឡើងឡានក្រុង មករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង ០៨ព្រឹក បានបន្តដំណើរដោយរថយន្តឈ្នួល មកខេត្តកំពង់ឆ្នាំង មក ដល់ក្បាលថ្នល់សែបម៉ោងប្រហែលជាង ១០ព្រឹកនៃថ្ងៃដដែល និងបានបន្តទៅភូមិប្រាសាទដែលជាទីកន្លែងដែលគាត់រស់នៅដោយម៉ូតូឌុប។

ស្ត្រីរូបនេះក៏បានអះអាងផងដែរថា នៅផ្ទះរបស់គាត់ៗមិនបានជួបជាមួយបងប្អូនគាត់ទេ ដោយរូបគាត់និងកូនប្រុស ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ដឹកមកដល់មណ្ឌលចត្តាឡីស័កកំរិត២សាលាគំរូក្រុង ប្រហែលម៉ោង ១៧:៣០នាទី នៃថ្ងៃដដែល ។

ក្រុមការងារបានពិនិត្យកំដៅគាត់ និងកូនគាត់ ឃេីញធម្មតា គ្មានសញ្ញាក្អក ឈឺ ក ឫ ហត់ ដែលគួរឲ្យចាប់អារម្មហ៌នោះឡេីយ។

ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអប់រំ និង ណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ដោយរាប់សារឡេីងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។

ក្រុមការងារ និងបន្តការអនុវត្តច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលមិនគោរពតាមវិធានការចត្តាឡីស័កនេះ។ ខ្ញុំ សូមបញ្ជាក់ជូនផងដែរថា លទ្ធផល តេស្តលេីកទី១ របស់គាត់ និងកូនគាត់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរនាក់ តែក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តតាមដានសុខភាពគាត់ និងកូនគាត់ដោយយកចិត្តទុកដាក់បំផុត។ប្រភព៖kampuchea thmey daily