ចោរម្នាក់ត្រូវប្រជាពលរដ្ឋ ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រហូតដល់ស្លាប់!!!ក្រោយលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ជនសង្ស័យម្នាក់ បានចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ទាំងព្រលឹមអុល ត្រូវបានម្ចាស់ និងប្រជាពលរដ្ឋក្របួចជាប់ ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់ទៅឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅម្តុំផ្ទះជួលស្ថិតនៅក្រុម២ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សៅ សារិទ្ធ នាយរងប៉ុស្តិ៍ចោមចៅ២ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចែម រដ្ឋា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក សៅ សារិទ្ធ បានបន្តថា មុនពេលកើតហេតុ ម្តុំផ្ទះដែលមានបន្ទប់ជួលច្រើននោះ មានសភាពស្ងាត់ ដោយកម្មករចេញដំណើរធ្វើការអស់ ភ្លាមនោះស្រាប់តែឃើញជនសង្ស័យខាងលើ ប្លែកមុខចេញពីបន្ទប់ជួលរបស់កម្មករ ក៏ហៅឲ្យឈប់តែជនសង្ស័យនោះមិនព្រមឈប់ ហើយបានរត់គេចខ្លួន ទើបស្រែកឲ្យប្រជាពលរដ្ឋជួយដេញចាប់បានតែម្តង ទើបថាជាចោរ នាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងទ្រមខ្លួន ហើយបានប្រគល់ ទៅឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ២ ធ្វើការសាកសួរបន្ថែម ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ពេក ជនសង្ស័យក៏បានស្លាប់តែម្តង៕

%d bloggers like this: