គួរដឹង!!!ខេត្តព្រះសីហនុ ភ្ជាប់សាច់ឈាមនឹងខេត្តមួយរបស់ចិនព្រោះតែ…..

ព្រះសីហនុ៖ស្រប​នឹង​កំណើន​ជនជាតិ​ចិន ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ មុន​នេះ​បន្តិច មាន​ព័ត៌មាន​ថា ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ជាំងស៊ូ​ នៃ​សាធារណ:​រដ្ឋ​ប្រជាមានិត​ចិន​ បាន​ក្លាយ​ជា​ខេត្ត​បងប្អូន​នឹង​គ្នា​ហើយ ក្រោម​ហេតុ​ផល​សំខាន់​មួយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​​របស់​ទំព័រ​ហ្វេសប៊ុក​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ។​

ឯ.ឧ​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាល​ ខេត្ត​ព្រះសីហនុ​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ ​បញ្ជាក់​មូលហេតុ​​ថា គឺ​ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​ការ​បង្កើត​សម្ព័ន្ធ​មេត្រីភាព​ ខេត្ត​បងប្អូន​ រវាង​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ជាំងស៊ូ​ នៃ​សាធារណ:រដ្ឋ​ប្រជាមានិត​ ចិន​។ ​

ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ ខេត្ត​ព្រះសីហនុ បាន​សរសេរ​បន្ត​ថា ការ​ចុះ​ហត្ថលេខា​លើ នៃ​អនុស្សរណៈ​ បាន​ធ្វើ​នៅ​ក្នុង​ជំនួប​ជា​ផ្លូវការ​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​ ២៥​ខែ​តុលា​ ឆ្នាំ​២០១៨​ នេះ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍​ ​កម្ពុជា ដែល​បាន​ចុះ​ផ្សាយ​លើ Raksmeinews ​បង្ហាញ​ថា កម្ពុជា​នឹង​ត្រៀម​ទទួល​ភ្ញៀវ​ចិន​ប្រមាណ ២​លាន​នាក់ បើ​គិត​ត្រឹម​ ឆ្នាំ​២០២០​ខាង​មុខ។ ​

សូម​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៥មក ក្រុមហ៊ុន​មកពី​ប្រទេស​ចិន បាន​ឈរ​លំដាប់​ទី​១ ដែល​មាន​ប្រមាណ ​១៨,៦២% ដែល​បាន​វិនិយោគ​ដោយ​ផ្ទាល់​លើ​វិស័យ​ទេសចរណ៍​ ក្នុងចំណោម​ទុន​វិនិយោគ​សរុប​ប្រមាណ ​៤៦៤​ពាន់​​លាន​ដុល្លារ​អាមេរិក ។​

%d bloggers like this: