បុរសម្នាក់ ឲ្យពេទ្យ ឆ្គឹះក្រចកជើង ស្រាប់តែចេញ ដង្កូវ២ក្បាល រស់រវើក គួរឲ្យ ញាក់សាច់ (មានវីដេអូ)

ប្រេស៊ីល៖ វីដេអូដ៏គួរឲ្យរន្ធត់ និងញាក់សាច់មួយខ្សែ ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្តាញអ៊ីនធឺណែត ដោយបង្ហាញឲ្យឃើញ ពីសកម្មភាព ឆ្គឹះក្រចកជើង ដែលដុះបង្កប់ ក្នុងក្រចកមេជើង របស់បុរសម្នាក់ ដែលមើលទៅ ពិតជាគួរឲ្យ ញញើតមែនទែន។
ខ្សែវីដេអូនោះ ក៏បានបង្ហាញឲ្យឃើញ គ្រូពេទ្យជំនាញ បានជីក និងចាប់ទាញ ក្រចកជើង ដែលដុះបង្កប់នោះ ចេញពី ក្រចកមេជើង ហើយក៏មានឈាម ហូរចេញមក យ៉ាងច្រើន ទៀតផង។ ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ គឺមានសត្វដង្កូវ ចំនួន ២ក្បាល បានវាលចេញ ពីក្រចកជើង របស់បុរសនោះ យ៉ាងរស់រវើក តែម្តង។

គួរបញ្ជាក់ផងដែរថា វីដេអូខាងលើនេះ ត្រូវបានថត នៅក្នុងទីក្រុង Sao Paulo នៃប្រទេសប្រេស៊ីល និងបានបង្ហោះ ទៅលើ គេហទំព័រ LiveLeak ដោយមានចំនួន អ្នកទស្សនា យ៉ាងច្រើន៕

តោះមកមើលវីដេអូខាងក្រោមទាំងអស់គ្នា៖

%d bloggers like this: