តើអ្នកដឹងទេថា តើមនុស្សធំ កើតអុតស្វាយ ធ្ងន់ធ្ងរ យ៉ាងណាទេ?

ជាការពិតណាស់ យើងទាំងអស់គ្នា សុទ្ធតែបានដឹង ហើយថាមនុស្ស យើងគ្រប់គ្នា សុទ្ធតែធ្លាប់កើត នូវប្រភេទជំងឺ សើរស្បែកម្យ៉ាង ដែលនោះគឺជា ជំងឺអុតស្វាយ តែខុសត្រង់ម្យ៉ាងថា មនុស្សមួយចំនួន បានកើតជំងឺនេះ នៅពេលវ័យក្មេង ស្របពេលដែល មួយចំនួនទៀត កើតវានៅពេល ធំពេញវ័យ។

ក្នុងនោះទៀតសោត សម្រាប់មនុស្ស ដែលកើតចេញជា ជំងឺអុតស្វាយ នេះនៅវ័យក្មេង ហាក់មានសភាព ធូរស្រាលជាង អ្នកដែលកើតវា នៅពេលពេញវ័យ ឬក៏វ័យចំណាស់។ ការលើកឡើង បែបនេះបន្ទាប់ ពីមានបុរសម្នាក់ បានបង្ហោះវីដេអូ ចូលក្នុង យូធូប ដែលបង្ហាញ អំពីស្ថានភាព នៃរាងកាយដ៏ គួរឲ្យញញើត របស់គាត់ ដែលកើតជំងឺ អុតស្វាយ ក្នុងវ័យចំណាស់។

នៅក្នុងវីដេអូនោះ យើងនឹងបានឃើញ ថារាងកាយ របស់បុរសម្នាក់នោះ ដែលគាត់មានវ័យ ៣២ឆ្នាំ គឺពោរពេញ ទៅដោយ ពងខ្ទុះតូចៗ ពណ៌សជាច្រើន ដែលមើលទៅ ពិតជារមាស់ និងឈឺចាប់ ព្រមទាំងក្តៅក្រហាយ យ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា អុតស្វាយ គឺជាជំងឺ សើរស្បែកមួយប្រភេទ ដែលឆាប់ឆ្លង ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានយ៉ាងលឿន បំផុតតែ សម្រាប់អ្នកដែល ធ្លាប់កើតជំងឺ នេះហើយគឺ មានប្រព័ន្ធស៊ាំ មិនអាចឆ្លងជំងឺ នេះទៀតឡើយ។

ចំពោះរោគសញ្ញា របស់វា គឺធ្វើឲ្យរាងកាយ របស់មនុស្ស ឡើងកន្ទួល និងស្នាមអុជ ក្រហមដែល រមាស់យ៉ាងខ្លាំង ហើយក្រោយមក វាក៏ប្រែក្លាយ ទៅជាពងបែក ដែលបង្កឲ្យ មានការឈឺចាប់ លាយឡំនិង ភាពរមាស់។ សម្រាប់មនុស្ស ចាប់ពីវ័យជំទង់ ឡើងទៅដែល កើតជំងឺនេះហើយ វាហាក់ដូចជា មានស្ថានភាព ធ្ងន់ធ្ងរជាង មនុស្សវ័យក្មេង លើសពីនេះទៀត ពួកគេអាច នឹងមានបញ្ហា ជាច្រើនទៀត ក្នុងការមើលថែ ជំងឺប្រភេទនេះ៕

 

%d bloggers like this: