ចម្លែកបំផុត!!!ស្ត្រីមានផ្ទៃពោះម្នាក់នេះ ចាញ់កូន ញៀនពិសា ដុំថ្ម (វីដេអូ)

អាមេរិក៖ ជាទូទៅស្ត្រីនៅពេលមានផ្ទៃពោះ តែងតែមានអាការៈ ចាញ់កូន ដែល បណ្តាល ចង់ក្អួតចង្អោរ ហើយនិង ចង់ពិសា ម្ជូរ ឬ អាហារប្លែកៗ ។ ប៉ុន្តែ យ៉ាងណាមិញ សំរាប់ស្ត្រី ជនជាតិ អាមេរិកកាំង ម្នាក់ មានលក្ខណៈ ប្លែកជាងគេបំផុត ដោយសារតែ នាងបែរជា ឃ្លាន និង ពិសា ដុំថ្ម នៅពេល មានផ្ទៃពោះ។

ស្ត្រីម្នាក់នេះ មានឈ្មោះ Silvia ជាអ្នក រស់នៅក្នុងទីក្រុង ញូវយ៉ក និង នាងមានផ្ទៃពោះ ៨ខែ ។ ជាមួយគ្នានេះ នាង បានចូលរួមក្នុង កម្មវិធីទូរទស្សន៍មួយ ស្តីអំពី “ភាពចម្លែកៗរបស់ ស្ត្រីមានផ្ទៃ ពោះ” និងបានធ្វើ បទសំភាសន៍អំពី ចំណង់ឃ្លានតែ ដុំថ្ម នៅពេល នាងមាន ផ្ទៃពោះ ខុសពីស្ត្រីមាន ផ្ទៃពោះដទៃទៀត ។

តាមរយៈវីដេអូឃ្លីបរបស់កម្មវិធី នេះ បានបង្ហាញអំពី នាង Silvia  បានដើរ ជុំវិញក្នុងបរិវេណ ផ្ទះរបស់ នាង  ដើម្បីរើសដុំថ្ម យកមកពិសា ដើម្បី បំបាត់ចំណង់ ខ្លាំងរបស់នាង ហើយ Silvia បាននិយាយប្រាប់ថា នាងពិតជា មានអារម្មណ៍ ពិបាកចិត្ត និង អាម៉ាស់ ចំពោះការ ពិសាដុំថ្ម ប៉ុន្តែ នាង ត្រូវតែធ្វើវា ។

គួរបញ្ជាក់ គ្រូពេទ្យ Robert បានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ មួយចំនួន មានចំណង់ប្លែកៗដូចជា ឃ្លាន ទឹកកក ឬ ចង់ញុំាក្រចកដៃខ្លួនឯង ជាដើម ប៉ុន្តែ សំរាប់ Silvia ដែល ឃា្លនដុំថ្ម នេះអាចធ្វើ នាងប្រឈមមុខ នឹងជំងឺច្រើន និង អាចវិវិត្តន៍ទៅដល់ បញ្ហាក្រពះ និង ប៉ះពាល់ សុខភាពទារក ក្នុងផ្ទៃផងដែរ និង គាត់ក៏បាន ណែនាំឲ្យ Silvia ឈប់ការ ពិសាដុំថ្មតទៅ ទៀតដែរ ៕

%d bloggers like this: