គួរយល់ដឹង! តើគេចាប់ផ្តើមប្រើអាវុធ «មីស៉ីល» តាំងពីពេលណា ហើយឥឡូវវាមានប៉ុន្មានប្រភេទហើយ!

(បរទេស)៖ មីស៉ីលគឺជាប្រភេទសព្វា.វុ.ធមួយដែលគេប្រើប្រាស់សម្រាប់ការវាយប្រហារពីចម្ងាយដោយវាអាចហោះបានដោយខ្លួនឯង។សព្វថ្ងៃនេះវាមានទម្រង់ជាច្រើនប្រភេទរួមមានចាប់តាំងពីមីស៉ីលធម្មតាៗរហូតដល់មីស៉ីលផ្លោងដែលអាចបំពាក់ក្បាលគ្រា.ប់នុយក្លេអ៊ែរនិងហោះឆ្លងទ្វីប។


មីស៉ីលដំបូងៗបំផុតដែលត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការគឺពពួកមីស៉ីលដែលអភិវឌ្ឍឡើងដោយយោធាអាល្លឺម៉ង់កាលពីសង្រ្គាមលោកលើកទីពីរ។ក្នុងចំណោមនោះ មីស៉ីលដែលគេស្គាល់ច្រើនគឺមីស៉ីលV-1និងV-2។យ៉ាងណាមិញមីស៉ីលជំនាន់ដំបូងៗដែលត្រូវបានប្រើប្រាស់នៅក្នុងសម័យនោះគឺត្រូវបានផលិតឡើងក្នុងចំនួនតិចតួចតែប៉ុណ្ណោះហើយមិនសូវមានប្រសិទ្ធភាពខ្ពស់ប៉ុន្មានទេ។

បច្ចុប្បន្ន មីស៉ីលមានសមាសធាតុផ្សំសំខាន់ៗដូចជាប្រព័ន្ធនាំផ្លូវប្រព័ន្ធហោះហើរ ម៉ាស៉ីន និងក្បាលគ្រា.ប់។ប្រព័ន្ធនាំផ្លូវគឺមានសារសំខាន់ជាខ្លាំងសម្រាប់មីស៉ីល។ មីស៉ីលខ្លះអាចបំពាក់នូវឧបករណ៍ស្ទាបស្ទង់ប្រភេទអ៉ីនវ៉្រារេដ(Infrared)ដើម្បីដេញតាមចំហាយកម្តៅដែលភាយចេញពីម៉ាស៉ីនយន្តហោះចំណែកមីស៉ីលខ្លះទៀតត្រូវបាននាំផ្លូវទៅកាន់គោលដៅវាយប្រហាររបស់វាតាមរយៈការចង្អុលឡាស៊ែរពីសំណាក់កងទ័ពថ្មើរជើងនៅក្បែរគោលដៅផ្ទាល់ជាដើម។


គួរជម្រាបថា មីស៉ីលជាទូទៅត្រូវគេចាត់ថ្នាក់ចេញជាប្រភេទមួយចំនួនសម្រាប់បម្រើគោលដៅខុសៗគ្នាដូចជាប្រភេទពីផ្ទៃដីទៅកាន់ផ្ទៃដី(Surface-to-Surface), ពីផ្ទៃដីទៅកាន់ផ្ទៃអាកាស(Surface-to-Air)ពីផ្ទៃអាកាសទៅកាន់ផ្ទៃដី(Air-to-Surface)និងពីផ្ទៃអាកាសទៅកាន់ផ្ទៃអាកាស(Air-to-Air)។


សម្រាប់មីស៉ីល Surface-to-Surface ភាគច្រើនគឺមីស៉ីលផ្លោងឬហៅថាមីស៉ីលបាលីស្ទិកដែលបា.ញ់ចេញពីផ្ទៃដីនិងពីនាវាមុជទឹកឲ្យឆ្លងផុតបរិយាកាសផែនដីហើយធ្លាក់ទៅរកគោលដៅនៅលើផ្ទៃដីដោយប្រើកម្លាំងទំនាញ។ចំណែកមីស៉ីលAir-to-Surfaceរួមមានមីស៉ីលគ្រូស(Cruise Missile)ដែលហោះហើរក្នុងរយៈកម្ពស់ទាប មីស៉ីលប្រឆាំងនាវានិងប្រឆាំងរថក្រោះជាដើម។សម្រាប់មីស៉ីល Surface-to-Airជាពួកមីស៉ីលគេប្រើដើម្បីប្រឆាំងយន្តហោះនិងមីស៉ីលផ្លោង។រីឯមីស៉ីល Air-to-Air ជាមីស៉ីលធម្មតាៗដែលយន្តហោះចម្បាំងប្រើប្រាស់។បន្ថែមពីនេះក៏មានមីស៉ីលគេបា.ញ់ឲ្យរត់នៅក្រោមផ្ទៃទឹកផងដែរដែលគេហៅថាថរភីដូ(Torpedo)។


គួរជម្រាបថាក្រៅពីប្រភេទទាំងអស់នេះនៅមានប្រភេទមីស៉ីលសម្រាប់ប្រឆាំងផ្កាយរណបនិងពពួកមីស៉ីលលឿនជាងសំឡេងខ្លាំង(Hypersonic Missile)ដែលមានតែប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក,រុស្ស៉ី,ចិននិងឥណ្ឌា ប៉ុណ្ណោះមាននៅក្នុងដៃ៕ប្រភព៖ Young Leadership Foundation-Cambodia