​​ខែកក្កដានេះ! ប្រទេសបីនឹងបា.ញ់បង្ហោះយានទៅភពព្រះអង្គារ ដើម្បីស្វែងយល់ពីពេលវេលា និងលក្ខណៈពិសេសៗ!

បរទេស)៖ ទោះបីពិភពលោកទាំងមូលកំពុងតែជួបនូវវិបត្តិ COVID-19 នោះយើងនឹងឃើញការស្រាវជ្រាវទីអវកាស នៅតែបន្តទៅមុខ និងមានភាពសកម្មភាពខ្លាំងក្លាដដែល។ ជាក់ស្តែងនៅក្នុងខែកក្កដា ឆ្នាំ២០២០នេះយានស្រាវជ្រាវចំនួនបីនឹងត្រូវបាញ់បញ្ជូនទៅភពអង្គារដើម្បីបំពេញបេសកកម្មរៀងៗខ្លួនដោយក្នុងនោះមានដូចជា យាន Perseveranceរបស់សហរដ្ឋអាមេរិក,យាន Tianwen-1 របស់ចិននិងយាន Hope របស់អេមីរ៉ាត់អារ៉ាប់រួម។
១៖ យាន Perseverance របស់អង្គការអវកាសអាមេរិក NASA
បេសកកម្មមួយនេះនឹងបាញ់បង្ហោះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយមានយានមួយគ្រឿងគោលឈ្មោះ ភើសេវើរិនស៍ (Perseverance) មានសមត្ថភាពស្រាវជ្រាវរកដាននៃជីវិតលើភពអង្គារដែលនៅតែជាអាថ៌កំបាំង។ Perseverance នឹងសហការជាមួយរ៉ូបូតរបស់អឺរ៉ុបឈ្លោះ Fetch ដើម្បីជីកនិងដឹកគំរូងតា(ដុំថ្ម ឬដី) ពីភពអង្គាររួចបា.ញ់បញ្ជូនមកផែនដៅវិញយ៉ាងហោចណាស់នៅអំឡុងឆ្នាំ២០២៦ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រលើផែនដីធ្វើការសិក្សាដោយលម្អិត អំពីសារធាតុផ្សំនានានៃដីភពអង្គារ។

២៖ បេសកកម្មយាន Tianwen-1 របស់ទីភ្នាក់ងារអវកាសចិន CNSA យានធានវិន ១(Tianwen-1) របស់ចិននឹងត្រូវបញ្ជូនចេញពីផែនដី តាមរយៈរ៉ុក្កែត Long March 5 នៅខ្ទង់ខែកក្កដា ឬខែសីហាខាងមុខនេះ(មិនទាន់កំណត់ថ្ងៃជាក់លាក់តែម្តងឡើយ)ហើយនឹងទៅដល់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១។ នៅពេលទៅដល់ យាន(Lander)ផ្ទុករ៉ូបូតដែលចល័តបាន(Robot)នឹងត្រូវទម្លាក់ទៅលើផ្ទៃរបស់ភពអង្គារដើម្បីធ្វើការស្រាវជ្រាវតាមគំរោងនៅទីនោះ។ ពេលទៅដល់បេសកម្ម Tianwen-1 របស់ចិន ដែលមានផ្កាយរណបសម្រាប់ហោះជុំវិញភពអង្គារ ព្រមទាំងយានចុះចត ដែលនឹងបញ្ចេញយានរ៉ូបូតអាចចល័តបាននោះ នឹងធ្វើការស្វែងរកវត្តមានទឹក និងទឹកកកនៅលើផ្ទៃភពអង្គារហើយស្រាវជ្រាវបរិយាកាសក៏ដូចជាស្រទាប់ដីរបស់វា។
៣៖ យាន-ផ្កាយរណប Amal ឬ Hope របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នឹងបំពេញបេសកកម្មដំបូងបំផុតតំណាងឲ្យតំបន់អារ៉ាប់ទាំងមូល ក្នុងការបញ្ជូនយានផ្កាយរណប ទៅកាន់ភពព្រះអង្គារ។ យានអវកាសដែលប្រទេសអេមីរ៉ាត់អារ៉ាប់រួម គ្រោងបញ្ជូនទៅគឺជាប្រភេទផ្កាយរណបឈ្មោះ អាម៉ាល់(Amal) មានន័យថា«ក្តីសង្ឃឹម»។ យាន Amal នឹងត្រូវបាញ់បង្ហោះចេញពីប្រទេសជប៉ុនដោយប្រើគ្រាប់រ៉ុក្កែតរបស់ជប៉ុន នៅថ្ងៃទី១៥ ខែកក្កដា ស្អែកនេះតែម្តង។

គួរបញ្ជាក់ថាហេតុដែលប្រទេសទាំងបីខាងលើ ជ្រើសយកខែកក្កដានិងសីហា ឆ្នាំ២០២០ជាពេលដែលត្រូវបាញ់បង្ហោះយានទៅកាន់ភពព្រះអង្គារនោះ ព្រោះតែវាជាពេលដែលភពផែនដី និងភពអង្គារ គោចរមកក្នុងគន្លងត្រសងកៀកគ្នាបំផុត ដែលមានតែរយៈពេល ២៦ខែម្តងប៉ុណ្ណោះ។តាមការពិតទៅអង្គការអឺរ៉ុប ESA និងរុស្ស៊ី ROSCOSMOS ក៏គ្រោងបាញ់យានស្រាវជ្រាវភពអង្គារ ExoMars របស់ខ្លួនអំឡុងពេលដូចគ្នានេះដែរ ប៉ុន្តែវាត្រូវបានលើកពេលទៅឆ្នាំ២០២២វិញ ព្រោះតែការធ្វើតេស្តសំខាន់ៗមួយចំនួន មិនអាចបញ្ចប់ឲ្យបានទាន់ពេល៕
ប្រភព៖ Space និង South China Morning Post (ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០)