ចែកគ្នាដឹង! ពលរដ្ឋមានផ្ទះ និងអាជីវកម្ម តាមផ្លូវទាំង១៣នេះ ត្រូវរំកិលថយយ៉ាងតិច១៥ម៉ែត្រ

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​ទាំង​១៣​ខ្សែ ត្រូវ​រំកិល​ថយ​ក្រោយ​យ៉ាង​តិច​ឲ្យ​បាន ១៥​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ។ ផ្លូវ​ជាតិ​ទាំង​នោះ​មាន​​​ដូច​ខាង​ក្រោម​នេះ៖

  • ផ្លូវជាតិលេខ១
  • ផ្លូវជាតិលេខ២
  • ផ្លូវជាតិលេខ៤
  • ផ្លូវជាតិលេខ៥
  • ផ្លូវជាតិលេខ៦
  • ផ្លូវជាតិលេខ១៤
  • ផ្លូវជាតិលេខ២០បេ
  • ផ្លូវជាតិលេខ២១
  • ផ្លូវជាតិលេខ២១អា
  •  ផ្លូវជាតិលេខ២១បេ
  • ផ្លូវជាតិលេខ៣៤
  • ផ្លូវជាតិលេខ១១០
  • ផ្លូវជាតិលេខ១៥១អា

តាម​សេចក្ដី​ប្រកាស​មន្ទីរ​សាធារណការ នឹងចាប់ផ្តើមពង្រីកចិញ្ជើមផ្លូវ ១៥ម៉ែត្រ​ពីអ័ក្ស​ផ្លូវ​នីមួយៗ ចាប់​ពី​ថ្ងៃ​ទី៣០ វិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ។

អាស្រ័យហេតុនេះ សូមសំណូមពរដល់បងប្អូនដែលមានលំនៅដ្ឋាន ឬបានប្រកបអាជីវកម្ម នៅតាម​បណ្តោយផ្លូវដូចបានរៀបរាប់ខាងលើ សូមរំកិលថយយ៉ាងតិចឲ្យបាន ១៥ម៉ែត្រ ពីអ័ក្សផ្លូវនីមួយៗ៕

%d bloggers like this: