ជួយស៊ែរផង ! ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រកាសស្វែងរកម្ចាស់ម៉ូតូដែលបាត់ (មានច្រើនគ្រឿង)

(ស្វាយរៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាពិនិត្យភិនភាគម៉ូតូ លេខតួ លេខម៉ាស៊ីន និងឆ្នាំផលិត ជាពិសេសផ្លាកលេខម៉ូតូទាំង០៨គ្រឿងខាងលើ ជាវត្ថុតាងដែលសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យនិងបានដកហូតម៉ូតូជាប់ទាក់ទងក្នុងបទល្មើសលួច(ម៉ូតូ)ប្រពឹ្រត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

*សូមធ្វើការទំនាក់ទំនងមកកម្លាំងជំនាញ
១- លោកវរសេនីយ៍ឯក គឹម ឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ (Tel: 0886171551)
២-លោកអនុសេនីយ៍ទោ ថោង សុវណ្ណរិទ្ធី នាយផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងជាប្រធានក្រុមជំនួយការផែនការងារនគរបាលព្រហ្មទណ្ឌ (Tel: 071 6930990)