ភ្ញាក់ផ្អើល! បំណែកយាន្តអវកាស​ ធ្លាក់ចំដំបូលផ្ទះពលរដ្ឋ នៅ​ស្រុកគូលែន

ព្រះវិហារ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពី​មានបំណែកយាន្តអវកាស​បានធ្លាក់ ចំដំបូលផ្ទះប្រជាពលរដ្ឋ រស់នៅ​ក្នុងឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ កាលពី​ព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨។

អធិការស្រុកគូលែន បានឲ្យ​ដឹងថា ក្រោយពីទទួលបានព័ត៌មាន​ពី​ធ្លាក់បំណែកយានអវកាល កាលពីម៉ោង៦និង២០នាទីព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារភ្លាម ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ បានធ្វើការស្រាវជ្រាវរុករកបំណែកយាន្ត ដែលធ្លាក់មកលើភូមិសាស្ត្រខាងលើ គិតចាប់ពីពេលផ្ទុះម៉ោង៦និង២០នាទី រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែ​ល​ សមត្ថកិច្ចបានរកឃើញបំណែកយាន្តចំនួន៩គោលដៅ ដែលធ្លាក់មកលើដីឡូតិ៍ដីចម្ការ និងចំដំបូលផ្ទះរបស់ប្រជាពលរដ្ឋ។

អធិការស្រុកគូលែន បន្តថា គោលដៅទាំងអស់នោះរួម​មាន ៖ ១. ចំណុចផ្សារអីថន ស្ថិតក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន០២ដុំទម្ងន់០,៦០ក្រាម។ ២.ចំណុចដីឡូតិ៍ផ្ទះរបស់ឈ្មោះ កេន កាន់ ភូមិស្រយង់ជើង ឃុំស្រយ៉ង់ ចំនួន១ដុំ ទំហំ​០,៩០x០,៨១ ទម្ងន់៧,៥០គីឡូក្រាម ។ ៣. លើដំបូលផ្ទះរបស់ឈ្មោះ អ៊ឹម ហាក់ ភូមិស្រយង់ត្បូង ចំនួន១ដុំ ទម្ងន់១,៣០គីឡូក្រាម ទំហំ​១,២៣x៥ហ៊ុន ។ ៤.ដីចម្ការរបស់ឈ្មោះ ឃុន មុត ភូមិស្រយ៉ង់ត្បូង ទម្ងន់១២គីឡូក្រាម ។ ៥.ចំណុចដីឡូតិ៍របស់ឈ្មោះ អៀម កាក់ ភូមិស្រយង់ជើង ទម្ងន់២គីឡូក្រាម ៦.ដីឡូតិ៍របស់ឈ្មោះ បូ ជី ភូមិស្រយង់ជើង ចំនួន១ដុំ១,៥០គីឡូក្រាម ។ ៧.ចំណុចជ្រៃក្ងោក ក្នុងចម្ការរបស់ឈ្មោះ តា គង់ ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ចំនួន១ដុំ ទម្ងន់៧គីឡូក្រាម ។ ៨.ចំណុចខ្នាវាំង ក្នុងភូមិសាស្ត្រ ភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឌី សិដ្ឋ ចំនួន១ដុំទម្ងន់២,៥០គីឡូក្រាម ។ ៩.ចំណុចស្រែផុង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឃីន តាប់ ចំនួន១ដុំប្រវែង២,៥០ ទម្ងន់ ៨គីឡូក្រាម ។

គ្រប់ចំណុចទាំងអស់នេះ មិនមានបង្កឲ្យ​គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ គ្រាន់តែត្រូវដំបូងផ្ទះប៉ុណ្ណោះ៕

%d bloggers like this: