ចោរមួយក្រុមគាស់ផ្ទះលួចបានលុយ១.៣០០ដុល្លារនិងម៉ូតូ១គ្រឿង ប៉ុន្តែនគរបាលខំតាមបង្ក្រា.បរហូតយកម៉ូតូបានមកវិញ…

ភ្នំពេញ៖ ចោ.រមួយក្រុមគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងលួចបានលុយ១.៣០០ដុល្លារ និងម៉ូតូមួយគ្រឿងហើយពេលឃើញសមត្ថកិច្ចក៏ផ្តួលម៉ូតូចោលយកតែលុយរត់ទៅបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០នេះនៅចំណុចបន្ទប់ជួលមួយកន្លែងគ្មានលេខស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២.ខណ្ឌមានជ័យ។

ស្រ្តីរ.ងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា​ខ្លួនមានឈ្មោះសួន សុខគៀងអាយុ៣៥ឆ្នាំ.មុខរបរចុងភៅ.ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។
មុនពេលកើតហេតុ នៅក្នុងបន្ទប់មានក្មេងៗ២-៣នាក់រួមនឹងខ្លួនផងដែរ បានសម្រាកលង់លក់ក្នុងដំណេក ប៉ុន្តែមិនបានចា.ក់សោរទ្វារនោះទេ គឺគ្រាន់តែដាក់គន្លឹះប៉ុណ្ណោះ។

ចំណែកឯម៉ូតូគាត់ដាក់នៅក្បែរគ្រែដូចសព្វដង រីឯលុយចំនួនជាង១៣០០ដុល្លារបានទុកក្នុងកញ្ចប់ថង់លើក្បាលដំណេក។ ប្រភព៖ គេហទំព័រ ការពារព្រំដែន