ចឹងសោះ! ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខ…

(ភ្នំពេញ)៖ ថ្ងៃទី៤,ខែមិថុនា,ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថាៈផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និងMercedes គឺជាផ្លាកលេខក្លែ.ងក្លាយ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតខ្លួន ឬសូមទូរសព្ទមកលេខ(117)ហៅចូលដោយឥតគិតថ្លៃ។




ប្រភព៖ ការពិតGCNP