នារីស្រស់ស្អាត២នាក់បើករថយន្តបុកអ្នកបើកឡាំប៉ាតាឥណ្ឌាបែកក្បាលហើយ ជេប្រមាថអ្នកការសែត…(វីដេអូ)

ខ្លាំងមែនអ្នកមានពេលរាត្រី ! នារីស្រស់ស្អាត២នាក់បើករថយន្តបុកអ្នកបើកឡាំប៉ាតាឥណ្ឌាបែកក្បាលហើយ ជេប្រមាថអ្នកការសែតមិនអស់ចិត្ត ហៅបុរសជើងខ្លាំងមកកាងបញ្ចេញកំហឹងចាប់ទូរស័ព្ទអ្នកការសែតប្រុងបោកកម្ទេចចោលនឹងរកវាយអ្នកការសែតថែមទៀត !
ពិតជាខ្លាំងមែននារី២នាក់ជិះរថយន្តរ៉េនរ៉ូវើល ពណ៌ទឹកប្រាក់មួយគ្រឿងបានបើកទៅបុក ម៉ូតូឡាំប៉ាតាឥណ្ឌាមួយគ្រឿងបណ្តាលអោយបុរសវ័យចំណាស់ម្នាក់របួសបែកក្បាលហូរឈាមស្រោចមុខ ពេលអ្នកសារព័ត៌មានចុះទៅយកព័ត៌មានស្រាប់តែនារីជើងខ្លាំងទាំង២នាក់ព្យាយាមហាមឃាត់អ្នកសារព័ត៌មានមិនអោយផ្តិតថតយកព័ត៌មាននឹងថែមទាំងជេប្រមាថអ្នកការសែតថែមទៀតផង។ មិនទាន់បានប៉ុន្មាននាទីផងស្រីស្អាតទាំង២នាក់នោះបានទាក់ទងហៅបុរសអ្នកក្លាហានម្នាក់មកកាងគ្រោះថ្នាក់ចរាចរនឹងការពារស្រីស្អាតនោះដោយមិនអោយអ្នកសារព័ត៌មានថតនឹងសាកសួរព័ត៌មានឡើង មិនត្រឹមតែប៉ុណ្ណោះបុរសអ្នកការពាររូបសង្ហារនោះថែមទាំងមកកាងមិនអស់ចិត្តបែរជាមកតាមចាប់កាមេរ៉ាអ្នកការសែតរកបោកកម្ទេចចោល នឹងរកវាយថែមទៀតបង្កការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី នៅម្តុំបូឌិញ លើផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន វេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

ប្រភព៖TVFB

%d bloggers like this: