រំភើបណាស់! ម្ចាស់ហាងពេជ្រ អ្នកនាង ទ្រី ដាណា បានទៅជួប លោកយាយ ដែលជាប្រពន្ធរបស់ លោកតា ស៊ីន ស៊ីសាមុត ថែមទាំងជូនថវិកាចំនួន…

យោងតាមគណនីហ្វេសប៊ុកផេករបស់ម្ចាស់ហាងពេជ្រ អ្នកនាង ទ្រី ដាណា បានបង្ហោះរៀបរាប់អោយបានដឹងថា៖ បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅស្ទឹងត្រែង គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់

លឺថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន

ថៅកែស្រីរូបស្រស់ ថែមទាំងចិត្តបុណ្យរូបនេះ បន្ថែមថាៈ ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។ លោកយាយ ថាអរគុណចៅណាស់ ដែលមកលេង លឺហើយរំភើបចិត្តណាស់៕















ប្រភព៖ ទ្រី ដាណា