(មានវីដេអូ) ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់ នៅតែបន្តតវ៉ាពាស​ពេញ​សហរដ្ឋ​អាមេរិក​ ចំពោះ​ការ​ ស្លា ប់ ​របស់​ George Floyd

(សហរដ្ឋអាមេរិក)៖ ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​ផ្លូវចេញពី​ឧទ្យាន​ឡា​ហ្វា​យេ​តេនៅ​ក្បែរ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ដែលក្រុម​បុគ្គលិក​អនុវត្ត​ច្បាប់​យោធា​ និង​ស៊ីវិល​ឈរ​នៅ​ម្ខាង​នៃ​របង​ខ្សែ​ច្រវាក់​ពណ៌​ខ្មៅ​ ដែល​ត្រូវ​បាន​គេ​ដាក់​ទាំង​យប់​ ដើម្បី​បិទ​ផ្លូវ​មិន​ឲ្យ​ចូល​ទៅ​កាន់​ឧទ្យាន​នេះ​។​ ហ្វូង​មនុស្ស​បាន​ស្រែក​ឈ្មោះ​(George Floyd)និង​ពាក្យ​ថាពលរដ្ឋ​ស្បែក​ខ្មៅ​កំពុង​ជួប​បញ្ហា​។ Floyd គឺជា​បុរស​ស្បែក​ខ្មៅ​ដែល​បាន​.ស្លា.ប់.​នៅ​ពេល​ដែល​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​របស់​នគរបាល​ក្នុង​រដ្ឋ​មី​នី​សូ​តា​។

បាតុករ​រាប់​ពាន់​នាក់​ដែល​កំពុង​តវ៉ា​ចំពោះ​ការ​.ស្លា.ប់​.របស់ ​George Floyd នៅតែ​បន្ត​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​បម្រាម​គោចរ​ចូល​ជា​ធរ​មាននៅ​ម៉ោង៨​ល្ងាច​។​ នគរបាល​បាន​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​នៅទីក្រុង Manhattan ស្រប​ពេល​ពួកគេ​បាន​ជំរុញ​ឱ្យ​មនុស្ស​ចាកចេញ​។ ក្រុម​គ្រួសារ​របស់​លោក​ George Floyd ​ជា​បុរស​ដែល​បាន​.ស្លា.ប់.ក្រោម​ការ​ឃុំ​ខ្លួន​របស់​នគរបាល​នៅ​ទីក្រុងមី​នី​អែប​ប៉ូលីសបាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ទូទាំង​ប្រទេស ដោយមាន​ក្រុម​មន្ត្រីបាន​ចូលរួម​ជាមួយ​ហ្វូង​មនុស្ស​ដែល​ប៉ាន់ប្រមាណ​ថា មាន​បាតុករ៦ម៉ឺន​នាក់​ប្រមូល​ផ្តុំ​គ្នា​និង​ដើរ​ក្បួន​នៅ​ក្នុង​ទីក្រុង​ហ៊ូ​ស្តុ​ន​ដើម្បី​ប្រឆាំង​នឹង​ការ​.ស្លា.ប់.​របស់ Floyd។​

មនុស្ស​ជាង២៧០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ចាប់​តាំង​ពី​ការ​តវ៉ា​និង​អំពើ​.ហិ.ង្សា.​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ទីក្រុងLos Angeles ជា​ប្រតិកម្ម​តប​នឹង​ការ​ស្លា.ប់​.របស់​(George Floyd)​។ មន្ត្រី​នគរបាល​អាមេរិក៥​នាក់​ត្រូវ​បាន.​បា.ញ់.​ឲ្យ​.រ.ង​.រ.បួ.ស.អំឡុង​ការ​តវ៉ា​.ហិ.ង្សា.​នេះ​។ មនុស្ស២​នាក់​ត្រូវ​បាន​បា.ញ់.ស.ម្លា.ប់.និង​៦០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការ​តវ៉ា​ទាំង​យប់​អធ្រាត្រដើម្បី​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​.ស្លា.ប់.​របស់ ​George Floyd នៅ​ទីក្រុង Chicago៕

វីដេអូ